ខេត្តព្រះសីហនុៈ បុរសជាអ្នកជិះម៉ូតូមួួួយគ្រឿង២នាក់ សំណាងលើ១០០០០គ្រោះថ្នាក់ បានរួចផុតពីជិវិត បន្ទាប់ពីបានលោតចេញពីម៉ូតូទាន់ពេល នៅគ្រាដែលរថយន្តកុងតឺនរ័មួយគ្រឿងបើកបរទិសដៅពីក្រុងព្រះសីហនុទៅភ្នំពេញ ហើយរេចង្កូតចូលមកបុក ក្នុងទិសដៅបញ្ច្រាស់គ្នានៅលើកំណាត់ផ្លូវជាតិលេខ៤ចន្លោះkm 156.157ក្នុងឃំុស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៩ខែឧសភា ឆ្នាំ២០១៦នេះ។ សមត្ថកិច្ចខាងមន្ត្រីកងអាវុធហត្ថស្នាក់ការសន្តិសុខ៤០១ បានអោយដឹងថា មនុស្ស២នាក់ដែលជិះម៉ូតូបានរួចផុតជីវិតទាំងប្រផិតប្រផើយ ប៉ុន្តែម៉ូតូត្រូវបានរថយន្តកុងតឺនរ័នោះកិនអូសជាច្រើនម៉ែត្រខូចខាតខ្ទេចខ្ទីសល់តែម៉ាសុីន ហើយសមត្ថកិច្ចដាក់ការសង្សយ័ថាទំនងជាអ្នកបើករថយន្តកុងតឺនរ័ងោកងងុយដេកមួយភាំង ទើបបណ្តាលអោយរេ ចង្កូតឆ្លងចូលមករកបុកអ្នកជិះម៉ូតូដែលកំពុងជិះក្នុងផ្លូវអាទិភាពរបស់ខ្លួន៕
ដោយ សិលា
...