កិច្ចប្រជុំអាស៊ាន-រុស្ស៊ីផ្តោតសំខាន់លើទំនាក់ទំនងយុទ្ធសាស្ត្រនិងការអភិវឌ្ឍសេដ្ឋកិច្ច

ចែករំលែក៖

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីធ្វើឡើង នៅទីក្រុងស៊ូជី ប្រទេសរុស្ស៊ីរយៈពេល២ថ្ងៃគឺនៅថ្ងៃទី១៩និង២០ ខែឧសភា ឆ្នាំ ២០១៦។ កិច្ចប្រជុំនេះមានអត្ថន័យទូលំទូលាយដោយសារតែបានធ្វើឡើងចំខួបគម្រប់២០ឆ្នាំថ្ងៃបង្កើតទំនាក់ទំនងអាស៊ាន -រុស្ស៊ី។ ព្រឹត្តិការណ៍ខាងលើនឹងជួយពង្រីកក្តីស្រមៃបង្កើតទំនាក់ទំនងយុទ្ធសាស្ត្រនាំមកនូវសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ានទាំងមូល។

អាស៊ាន-រុស្ស៊ីបានបង្កើតទំនាក់ទំនងនៅខែកក្កដា ឆ្នាំ១៩៩៦។ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះទំនាក់ទំនងអាស៊ានរុស្ស៊ី មានជំហានរីកចម្រើនជាវិជ្ជមាននៅលើវិស័យនយោបាយ សេដ្ឋកិច្ច យោធា និងសន្តិសុខ។

អំពីទំនាក់ទំនងនយោបាយ ៖ ទំនាក់ទំនងរវាងអាស៊ាននឹងរុស្ស៊ីបានស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃហើយបានពង្រីកលើគ្រប់វិស័យ ពិសេសក្រោយពេលដែលអាស៊ានក្លាយទៅជាដៃគូពេញលេញរបស់រុស្ស៊ីនៅក្នុងឆ្នាំ២០០៦។ អាស៊ានកំពុងតែក្លាយទៅជាដៃគូដ៏រឹងមាំនៅលើឆាកអន្តរជាតិហើយក៏ជាដៃគូដ៏សំខាន់របស់រុស្ស៊ីផងដែរ។ កាលពីខែមិថុនា ឆ្នាំ២០០៦ អាស៊ាន និងរុស្ស៊ីបានចុះហត្ថលេខារួមស្តីពីទំនាក់ទំនងដៃគូដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

បើទោះបីមានភាពរីកចម្រើនខ្ពស់ក្តីប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីអាស៊ាន-រុស្ស៊ីនៅមានកម្រិតនៅឡើយ។ ក្នុងរយៈ ពេល១០ឆ្នាំចុងក្រោយនេះពាណិជ្ជកម្មរវាងរុស្ស៊ីនឹងអាស៊ានគិតជាទឹកប្រាក់មានតែ២០ពាន់លានដុល្លារប៉ុណ្ណោះ បើទោះបីតួលេខនេះបានកើនឡើង៥ដងបើប្រៀបធៀបនឹង១០ឆ្នាំដំបូងក៏ដោយ។ បើប្រៀបធៀបរវាង អាស៊ាន-អាមេរិក អាស៊ាន-ចិន អាស៊ាន-ជប៉ុន ឬអឺរ៉ុបនោះ ទំនាក់ទំនងសេដ្ឋ កិច្ចអាស៊ាន-រុស្ស៊ីនៅទាបឆ្ងាយណាស់។

នៅក្នុងកិច្ចប្រជុំនោះដោយមានការចូលរួមពីលោក វ៉្លាឌឺមៀរ ពូទីន ប្រធានាធិប តីរុស្ស៊ីជាប្រទេសម្ចាស់ផ្ទះទទួលជំនួបនិងប្រមុខទាំង១០រដ្ឋជាសមាជិកអាស៊ានដែលក្នុងនោះប្រាកដណាស់មានទាំងកម្ពុជាផងហើយដែលយន្តហោះរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមការផ្សាយបន្តផ្ទាល់ របស់ទូរទស្សន៍រុស្ស៊ីបានចុះចតទៅហើយនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី ១៩ ខែឧសភា ។

តាំងពីសប្តាហ៍មុនមកម៉្លេះលោកប្រធានាធិបតីរុស្ស៊ី ពូទីន បានប្រកាសថា ជំនួប កំពូលថ្ងៃទី១៩និងថ្ងៃទី២០ ខែឧសភារវាងរុស្ស៊ីនឹងអាស៊ានអាចជួយគូភាគីឲ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រតែម្តង។

លោកពូទីន កត់សម្គាល់ថា ក្នុងរយៈពេល២ទសវត្សកន្លងទៅរុស្ស៊ីនិងអាស៊ានបានបង្ហាញឲ្យឃើញនូវបទពិសោធន៍ដ៏ល្អៗនៃសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច មនុស្ស ធម៌ ដែលបម្រើជាមូលដ្ឋានមាំទាំសម្រាប់លើកទំនាក់ទំនងឲ្យឡើងដល់កម្រិតជា ដៃគូយុទ្ធសាស្ត្រនឹងគ្នា។

តាមការពិចារណានៃលោកប្រធានាធិបតីរុស្ស៊ី “សហប្រតិបត្តិការនេះបានក្លាយជាកត្តាសំខាន់នៃស្ថិរភាពនិងកំណើនសេដ្ឋ កិច្ចនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។

ម្ចាស់វិមានក្រឹមឡាំងក៏បានបង្ហើបឲ្យដឹងដែរថា ក្នុងរបៀបវារៈជំនួបកំពូលគឺមានសំណុំរឿងក្នុងចង្កោមយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងសន្តិសុខតំបន់ ការប្រយុទ្ធទល់នឹងគ្រោះថ្នាក់ភេរវកម្ម កាន់តែខ្លាំងឡើងៗដល់កម្រិតពិភពលោកហើយ ការប្រយុទ្ធ ទល់នឹងពួកដៃដល់ជ្រុលនិយមទល់នឹងឧក្រិដ្ឋកម្មឆ្លងដែន។

ចំណែកវេទិកាពាណិជ្ជអាស៊ាន-រុស្ស៊ី គឺផ្តោតទៅលើចំណាត់ការឲ្យបានស័ក្តិសិទ្ធិ ដើម្បីពង្រីកសហប្រតិបត្តិការក្នុងវិស័យថាមពលដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ កសិ កម្ម វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា។

លោកពូទីន ក៏ប្រាថ្នាចង់ឃើញជំនួបកំពូលនេះហុចជាលទ្ធភាពសម្រាប់តាំងទំនាក់ទំនងនៅតាមវិស័យណាដែលអាចប្រព្រឹត្តទៅកើតរវាងអាស៊ាននឹងសហគមន៍ សេដ្ឋកិច្ចអឺរ៉ុប-អាស៊ី អង្គការដែលនាំមុខ ដោយរុស្ស៊ី។

ជាការរំលឹកកិច្ចសន្ទនារវាងអាស៊ាននឹង រុស្ស៊ីបានចាប់ផ្តើមកាលពីឆ្នាំ១៩៩១ពេលដែលតំណាងប្រទេសរុស្ស៊ីបានអញ្ជើញឲ្យចូលរួមក្នុងជំនួបថ្នាក់រដ្ឋមន្ត្រីរបស់អាស៊ាន។

លុះដល់ឆ្នាំ១៩៩៦ អាស៊ានបានដំឡើង លក្ខន្តិកៈរុស្ស៊ីដល់ឋានៈជាដៃគូសន្ទនារបស់ អាស៊ានតែម្តង។ ជំនួបកំពូល អាស៊ាន-រុស្ស៊ី ត្រូវបានចាត់ចែងឲ្យប្រព្រឹត្តទៅជាលើកទី១គឺនៅរដ្ឋធានីប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ ២០០៥ហើយលើកទី២គឺនៅរដ្ឋធានីប្រទេសវៀតណាមក្នុងឆ្នាំ២០១០៕

1039901177

53q2599936 (2)

53q2599936 (3)

53q2599936 (1)

index

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print