ខេត្តត្បូងឃ្មុំៈ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នេះ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសហការីបានបន្តដំណើរចុះសំណេះសំណាលជាមួយប្រជាកសិករដែលអញ្ជើញមកពី ឃុំចុងជាច ឃុំគោកស្រុក ឃុំសេដា និងឃុំត្រពាំងព្រីង ស្រុកតំបែរ និងបានចែកកូនជ្រូកដល់កសិករ ៥គ្រួសារ មួយគ្រួសារបានជ្រូក ៥ក្បាល និងចែកមេមាន់ដល់កសិករ ៨គ្រួសារ មួយគ្រួសារបាន ៥0ក្បាល ព្រមទាំងផ្តល់ ចំណី ស្នូកចំណី ស្នូកទឹក ដល់ប្រជាកសិករចិញ្ចឹម ដើម្បីបង្កើនចំណូលក្នុងក្រុមគ្រួសារ។
លោករដ្ឋមន្ត្រី ក៏បានណែនាំនិងផ្តាំផ្ញើឲ្យកសិករទទួលសត្វពេលនេះ យកចិត្តទុកដាក់ថែទាំសត្វឲ្យបានល្អ ហើយមន្ត្រីផលិតកម្មនិងបសុព្យាបាល ត្រូវតាមដាន ជួយផ្តល់បច្ចេកទេសឲ្យបានជាប្រចាំ៕
ដោយ សុខ ខេមរា
...