Updated: សម្តេចតេជោ ហ៊ុន សែន​ បានដឹកនាំគណៈប្រតិភូត្រឡប់មកកាន់មាតុប្រទេសវិញហើយ ដោយសុវត្តិភាព

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូត្រឡប់មកកាន់មាតុប្រទេសវិញហើយ ដោយសុវត្តិភាព បន្ទាប់ពីសម្តេចបានដឹកនាំមន្ត្រីជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនៈកិច្ចផ្លូវការចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែឧសភា ឆ្នាំ២០១៦ នៅប្រទេសរុស្សុី ។

ជាលទ្ឋផល ក្នុងដំណើរទស្សនៈកិច្ចនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន ទទួលលទ្ឋផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់ និងគួជាទីមោទនៈ ។

ក្នុងនោះក្រៅពីការចូលរួមក្នុងកិច្ចប្រជុំ កំពូលរំលឹកខួប២០ឆ្នាំ នៃទំនាក់ទំនង រវាង អាស៊ាន និងរុស្ស៊ី នោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយកំពូលថ្នាក់ដឹកនាំនៃប្រទេសរុស្សុីផង និងប្រទេសមួយចំនួនទៀតផងដែរ ដូចជាជួបជាមួយ លោក Vladimir PUTIN ប្រធានាធិបតីសហព័ន្ធរុស្សីុ ជួប លោក Dmitry MEVEDEV នាយករដ្ឋមន្ត្រីរុស្ស៊ី ជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាម និង ឆ្លៀតក្នុងឳកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីនោះផងដែរ ។

ដូច្នេះតាមរយ:ដំណើរទស្សន:កិច្ចរយៈពេល៥ថ្ងៃនេះ បានបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត វាងកម្ពុជា និងរុស្សុី និងបានផ្តល់ផលប្រយោជន៍យ៉ាងច្រើន សំរាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា៕​

image

image

image

image

image

image

image

image

image

image

image

ដោយ៖​ សិលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print