មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចាប់ខ្លួនក្រុមជួញដូរគ្រឿងញៀន៦នាក់ បែកធ្លាយ ទីតាំងទទួលផលចោរកម្មដកហូតម៉ូតូ៣៦គ្រឿង ឃាត់ខ្លួនម្ចាស់៤នាក់

ចែករំលែក៖

ភ្នំពេញៈ​ កំលាំងសមត្តកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញ ពីសំណាក់លោកឧត្តមសេនីយ៍ឯកម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី២១ ឧសភា ២០១៦ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិបឹងទំពុន សង្កាត់បឹងទំពុនខណ្ឌមានជ័យ និងក្បែរផ្លូវរទេះភ្លើង​ សង្កាត់បឹងកក់២ ខណ្ឌទួលគោក​ លទ្ធផលចាប់ខ្លួនបាន៦នាក់ ស្រី ១នាក់ចាប់យកបានវត្ថុតាង ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៥០ក្រាម ។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យពាក់ពន្ធជួញដូរគ្រឿងញៀន៦នាក់នោះ សមត្ថកិច្ចការិយាល័យទី៨ នៃមន្ទីរគ្រឿងញៀនបានបន្តធ្វើការស្រាវជ្រាវ រកឃើញជនសង្ស័យមួយចំនួនក្នុងចំណោម៦នាក់ មានជាប់ពាក់ព័ន្ធបទល្មើស(លួចម៉ូតូ) ។ ពេលនោះសមត្ថកិច្ចទទួលបានចម្លើយសារភាពថាពួកគេលួចបានម៉ូតូ ជាច្រើនយកទៅលក់ និងបញ្ចាំឲ្យកុងសុី(អ្នកទទួលបញ្ចាំ)២កន្លែងនៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ តាមចម្លើយនោះហើយសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានចុះទៅទីតាំងទទួលផលចោរកម្ម ២កន្លែង ដែលសមត្ថកិច្ចនគរបាលមូលដ្ឋានមិនដឹងមិនឮ ឬដឹងឮដែរតែជាឆ្នាំងបាយ គឺទី១.នៅផ្ទះលេខ ២២ ភូមិ ដើមចាន់ សង្កាត់ ច្បារអំពៅទី២ ជាលទ្ធផលទី១.ឃាត់ខ្លួនម្ចាស់ទីតាំង ២នាក់ ប្រុសម្នាក់ស្រី្តម្នាក់នាក់ ដកហូតម៉ូតូបាន១៣ គ្រឿង។ ទីតាំងទី២ឃាត់ខ្លួនម្ចាស់ទីតាំង២នាក់១នាក់ប្រុសម្នាក់ស្ត្រីម្នាក់ និងចាប់យកម៉ូតូបាន ២៣ គ្រឿង ។
ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៦នាក់ (ស្រី១) នីងដកហូតថ្នាំញៀន ម៉ាទឹកកក ចំនួន៥០ក្រាម ។ ជនសង្ស័យពាក់ពន្ធជួញដូរគ្រឿងញៀន និងបទល្មើសទទួលផលចោរកម្ម ទាំង២ក្រុម១០នាក់ ព្រមទាំងម៉ូតូចំនួន៣៦គ្រឿងត្រូវបានរក្សាទុកនៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កំពុងបន្តនិតិវិធី ៕​

image image image

ដោយ​ សិលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print