​សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាពន្យល់ពីភាពខុស គ្នារវាងប្រភេទ Games ស៊ីសងនឹង Games បែបកីឡា

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីមានការរិះគន់ទៅលើសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) មកថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានធ្វើសិក្ខាសាលាពេញមួយព្រឹកថ្ងៃទី២២ខែឧសភាដើម្បីពន្យល់ប្រាប់ដល់មហាជនឲ្យធ្វើការបែងចែកឲ្យបានច្បាស់រវាងហ្គេមស៊ីសងនឹងហ្គេមបែបកីឡាដោយមានការចូលរួមពីសំណាក់ លោក ជា ច័ន្ទបរិបូរណ៍រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាអនុប្រធានទី១សហព័ន្ធ E-Sport និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមាន ប្រសាសន៍ថា បន្ទាប់ពីចប់សិក្ខាសាលានេះ ទៅសហព័ន្ធកីឡា E-Sport ត្រូវតែធ្វើសេចក្ដី ប្រកាសព័ត៌មានមួយជាបន្ទាន់ដើម្បីពន្យល់ដល់មហាជនឲ្យបានច្បាស់ពីភាពខុសគ្នា រវាង Games បែបកីឡានឹង Games បែប ល្បែងស៊ីសងជៀសវាងការយល់ច្រឡំនិងការរិះគន់ដោយចាត់ទុកថា កីឡា E-Sport គឺជាល្បែងស៊ីសងនាំឲ្យប៉ះពាលដល់សង្គមជាតិ ។
ជាមួយនឹងសំណូមពរខាងលើនេះ លោក វ៉ាត់ ចំរើន បានពន្យល់ពីលក្ខណៈ ពិសេសរបស់ E-Sport យ៉ាងដូច្នេះថា ប្រភេទ កីឡានីមួយៗគឺរាល់ការប្រកួតទាំងអស់បាន ស្ថិតនៅក្រោមបទបញ្ជាមួយច្បាស់លាស់ ហើយបទបញ្ជានោះរៀបចំដោយសហព័ន្ធកីឡាអន្តរជាតិមានចរិតជាសាកលតែម្ដង។ ការប្រកួតកីឡាចាំបាច់ត្រូវគោរពគោល ការណ៍ Fair-Play គឺគោរពបទបញ្ជាបចេ្ចក ទេស និងគោរពក្រមសីលធម៌បច្ចេកទេស ។ លោកសង្កត់ធ្ងន់ថា គុណតម្លៃរបស់កីឡាគឺ ប្រកួតដើម្បីមិត្តភាព-ប្រកួតដោយគោរព ដៃគូប្រកួត និងការស្វែងរកឧត្តមភាពដោយទទួលបានជ័យជម្នះនៅថ្នាក់ជាតិនិងអន្តរជាតិ ។

លោក ជី សីលា ប្រធានសហព័ន្ធកីឡា E-Sport បានឲ្យដឹងថា កីឡា E-Sport បង្កើតឡើងកាលពីឆ្នាំ១៩៧២ ដោយនិស្សិតមួយក្រុមនៃសាកលវិទ្យាល័យ Stand Ford សហរដ្ឋអាមេរិក ។ E-Sport ត្រូវបានបែង ចែកជាច្រើនវិញ្ញាសាហើយនៅឆ្នាំ១៩៨០មានការប្រកួតធំមួយរួចហើយត្រូវបាន បង្កើតជាសហព័ន្ធអន្តរជាតិ ។

ក្រោយបញ្ចប់សិក្ខាសាលាអ្នកចូលរួមមកពីគ្រប់ផ្នែកពាក់ព័ន្ធទាំងជំនាញកីឡា E-Sport បានធ្វើបទបង្ហាញព្រមទាំងបើក ឲ្យមានការពិភាក្សាគ្នាព្រមទាំងអនុញ្ញាតឲ្យ អ្នកចូលរួមចោទជាសំណួរទៅអ្នកជំនាញ ហើយអ្នកទាំងនោះទទួលបានចម្លើយភ្លាមៗ ពីលោក ជា ច័ន្ទបរិបូរណ៍ ផងដែរ ។
ទន្ទឹមនឹងការបកស្រាយរាល់ចម្ងល់របស់មហាជនចប់ហើយនោះ លោកលន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡា E-Sport កម្ពុជាបានឲ្យដឹងថាលោកនឹងដឹកនាំកីឡាករ E-Sport របស់កម្ពុជាទៅចូលរួមប្រកួត E-Sport ជើងឯកអាស៊ីអាគ្នេយ៍លើកទី១នៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី២៧ ដល់២៩ ខែឧសភា ឆ្នាំ២០១៦នេះដោយ មានប្រទេសចំនួន៧ចូលរួមដូចជាម៉ាឡេស៊ីម្ចាស់ផ្ទះ សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ កម្ពុជា និងប្រទេសវៀតណាម ៕

CHI-2 [800x600]

13221574_1036531959751103_4150487938884317098_n   [800x600]

ដោយ៖ សារីម​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print