លោក Chris Coleman គ្រូបង្វឹករបស់ក្រុមជម្រើសជាតិវេលបានបន្តកិច្ចសន្យាថ្មីដឹកនាំក្រុមវេលរហូតដល់ World Cup ឆ្នាំ២០១៨ ។
គ្រូបង្វឹកវ័យ៤៥ឆ្នាំរូបនេះបានកាន់ តំណែងកាលពីឆ្នាំ២០១២។ គាត់បានដឹកនាំក្រុមជម្រើសជាតិវេលឲ្យមានឱកាសទៅលេងក្នុងកម្មវិធីយូរ៉ូឆ្នាំ២០១៦ក្នុង ប្រទេសបារាំងជាលើកដំបូងបើគិតចាប់ តាំងពីឆ្នាំ១៩៥៨មក ។
ក្រុមវេលស្ថិតនៅក្នុងពូល Bត្រូវប៉ះក្រុម ស្លូវ៉ាគី រុស្ស៊ី និងអង់គ្លេស ។ ខាងក្រោមនេះគឺជាក្រុមជម្រើសរបស់ប្រទេសវេល៖
អ្នកចាំទី : កីឡាករ Wayne Hennessey លេងឲ្យក្លិប (Crystal Palace), កីឡាករ Danny Ward លេងឲ្យក្លិប (Liverpool), កីឡាករ Owain Fon Williams លេងឲ្យ ក្លិប (Inverness)។
ខ្សែការពារ : កីឡាករBen Davies លេង ឲ្យក្លិប (Tottenham), កីឡាករNeil Taylor លេងឲ្យក្លិប (Swansea), កីឡាករChris Gunter លេងឲ្យក្លិប (Reading), កីឡា ករAshley Williams លេងឲ្យក្លិប (Swansea), កីឡាករ James Chester លេងឲ្យក្លិប (West Brom), កីឡាករ Ashley Richards (Fulham), កីឡាករ Paul Dummett លេង ឲ្យក្លិប (Newcastle), កីឡាករ Adam Henley លេងឲ្យក្លិប (Blackburn), កីឡាករ Adam Matthews លេងឲ្យក្លិប (Sunderland), កីឡាករJames Collins លេងឲ្យក្លិប (West Ham) ។
ខ្សែបម្រើ : កីឡាករ Aaron Ramsey លេង ឲ្យក្លិប (Arsenal), កីឡាករ Joe Ledley លេង ឲ្យក្លិប (Crystal Palace), កីឡាករ David Vaughan លេងឲ្យក្លិប (Nottingham Forest), កីឡាករ Joe Allen លេងឲ្យក្លិប (Liverpool), កីឡាករ David Cotterill លេង ឲ្យក្លិប (Birmingham), កីឡាករJonathan Williams លេងឲ្យក្លិប (Crystal Palace), កីឡាករ George Williams លេងឲ្យក្លិប (Fulham), កីឡាករAndy King លេងឲ្យ ក្លិប (Leicester), កីឡាករ Emyr Huws លេង ឲ្យក្លិប (Wigan), កីឡាករ Dave Edwards លេងឲ្យក្លិប (Wolves) ។
ខ្សែប្រយុទ្ធ : កីឡាករ Hal Robson-Kanu លេងឲ្យក្លិប (Reading), កីឡាករ Sam Vokes លេងឲ្យក្លិប (Burnley), កីឡាករ Tom Bradshaw លេងឲ្យក្លិប (Walsall), កីឡាករ Tom Lawrence លេងឲ្យក្លិប (Lei- cester),កីឡាករ Simon Church លេងឲ្យ ក្លិប (Nottingham Forest), កីឡាករ Wes Burns លេងឲ្យក្លិប (Walsall) ៕
ដោយ៖ ដេវីត