នគរបាលស្រុកត្បូងឃ្មំុឃាត់​ខ្លួន​ជន ល្មោភកាម​រំលោភ​ក្មេង​ស្រី​អាយុ​១១ឆ្នាំ​​​ គ្រា​ដែល​ឳពុក​ម្តាយ​រវល់​ទៅ​ចំការ​បាត់​ ទុក​កូន​ឲ្យ​ដេក​នៅ​សំយ៉ាប​ផ្ទះម្នាក់ឯង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​៖​ ជនសង្ស័យល្មោភកាម​ម្នាក់​ត្រូវ​បាន​កម្លាំង​ នគរបាល​ស្រុកត្បូងឃ្មំុ ចាប់ឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​​បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​សេពសន្ធវៈ​ ទៅ​លើ​កុមារី​អាយុ​១១ឆ្នាំ​ម្នាក់​រហូត​បាន​សម្រេច​ គ្រា​ដែល​ឳពុក​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ជាប់​រវល់​ទៅ​ចំការ​ជៀជ័រ​ដើម​កៅស៊ូ​ ហើយ​ទុក​កូន​ស្រី​ឲ្យ​ដេក​នៅ​សំយ៉ាប​មុខ​ផ្ទះ​តែ​ម្នាក់ឯង​ ។

ហេតុការណ៍ខាងលើនេះកើត​ឡើង​កាល​ពី​វេលាម៉ោង​៣ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៥​ ឧសភា​ ២០១៦​ ស្ថិត​នៅ​ក្នុង​ភូមិ​គោល​ ឃុំ​រកា​ពប្រាំ​ ស្រុក​-ខេត្ត​ត្បូងឃ្មុំ​ ។
លោក​វរសេនីយ៍ត្រី​ឡុង​ សារិន​ អធិការ​រង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យដឹងថា​ ជនសង្ស័យ​មាន​ឈ្មោះ ​កប​ ប៊ុន​ថា​ ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ​ រស់នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​ ។ ចំណែក​ក្មេង​ស្រី​រងគ្រោះ​មាន​ឈ្មោះ ​ស​ ស ត​ អាយុ​១១ឆ្នាំ​ មុន​ពេល​កើត​ហេតុ​ឳពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ​ បានជាប់​រវល់​​ចេញ​ទៅ​ចំការ​ ប្រហែល​ជា​ម៉ោង​ជាង​២យប់​ដើម្បី​​ជៀជ័រ​ដើម​កៅស៊ូ​ ដែល​ទុក​ឲ្យ​កូន​តូច​ៗ​ចំនួន​៣នាក់​ដេក​នៅ​ផ្ទះ​ ដោយ​ក្មេង​ស្រី​រងគ្រោះ​ដេកនៅ​សំយ៉ាប​មុខ​ផ្ទះ​តែ​ម្នាក់ឯង​ ស្រាប់​តែ​លេចមុខ​ជនសង្ស័យ​ចូល​ទៅ​ធ្វើ​សកម្មភាព​ចាប់​រំលោភ​នាង​រហូត​បាន​សម្រេច​តែ​ម្តង​ ។
ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ឳពុក​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ និង​ស្តាប់ការរៀបរាប់របស់​ក្មេង​ស្រី​រងគ្រោះ​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ ទើប​ឈាន​ដល់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ ​រកា​ពប្រាំ​​ឃាត់​ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ ដើម្បី​ធ្វើការ​សួរនាំ​ និង​ចង​ក្រង​សំណុំរឿង​តាម​និតិវិធី​ច្បាប់​ ៕​

image image image

ដោយវណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print