ទីតាំងកត់ឆ្នោតជាច្រើនកន្លែងនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ ជាពិសេសក្នុងផ្សារត្រពាំងថ្លឹងមិនត្រូវបានអាជ្ញាធរមូលដ្ឋានបង្ក្រាបទេ ។
តាមប្រជាពលរដ្ឋបានបង្ហើបថា មេឆ្នោតដែលគ្រប់គ្រងក្នុងផ្សារនោះគេហៅថាតាម៉ាប់ ហើយតាម៉ាប់ជាអ្នកកត់ឆ្នោតនៅកន្លែងនេះក៏បានបង់លុយឲ្យសមត្ថកិច្ចអស់ហើយ ដែររួមទាំងសាលាខណ្ផងគ្មានអ្នកណាហ៊ានចាប់គាត់ទេ ។
ដោយឡែកទីតាំងមួយកន្លែងទៀតនៅផ្សារដំបូលខៀវ សង្កាត់ចោមចៅ ភូមិត្រពាំង ថ្លឹងនោះដែរមិនត្រូវបានបង្ក្រាបដូចគ្នា បើទោះបីជាគោលនយោបាយភូមិ-សង្កាត់មាន សុវត្ថិភាពបានចែងហើយក៏ដោយក៏អាជ្ញាធរដែនដីមិនយកចិត្តទុកដាក់ដែរ។
ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរដែនដីពាក់ព័ន្ធជួយបើកភ្នែកមើលទីតាំងកត់កន្ទុយលេខខាងលើផង ព្រោះបើបណ្តោយឲ្យមានល្បែងស៊ីសងបើកលេងយ៉ាង គគ្រឹកគគ្រេងបែបនេះធ្វើឲ្យមនុស្សឆ្កួតនឹងល្បែងលែងធ្វើការងារនិងបែកគំនិតប្រព្រឹត្តអំពើចោរកម្ម ឆក់ប្លន់មិនខានឡើយ ៕ សីលា
...