Zlatan Ibrahimovic នឹងក្លាយទៅជាជម្រើសដំបូង គេរបស់លោក Jose Mourinho ក្នុងក្រុម Man United

ចែករំលែក៖

យោងទៅតាមគេហទំព័រកីឡា Goal. com បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធអន្តរ ជាតិស៊ុយអែតនឹងក្លាយទៅជាជម្រើសដំបូងគេដែលគ្រូបង្វឹកថ្មីលោក Jose Mourinho នឹងទិញយកមកពង្រឹងក្រុមបិសាចក្រហម នៅរដូវកាលក្រោយ ។

កីឡាករវ័យ៣៤ឆ្នាំZlatan Ibrahimovic សម្រេចចិត្តចាកចេញពីក្លិប Paris Saint-Germainក្រោយលេងឲ្យក្លិបនេះឈ្នះជើងឯករបស់ប្រទេសបារាំង៤ឆ្នាំផងដែរ ។

ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា កីឡាករ Zlatan Ibrahimovic យល់ព្រមលើ កិច្ចសន្យារយៈពេល១ឆ្នាំមកកាន់ប្រទេសអង់គ្លេស ។ រូបគាត់គ្រោងនឹងសម្រេចចិត្តមុនពេលដឹកនាំក្រុមស៊ុយអែតទៅលេងយូរ៉ូ ឆ្នាំ២០១៦ ពិសេសនោះគឺគាត់នឹងមកជួប លោក Jose Mourinho សាជាថ្មីម្តងទៀត ដោយពួកគេធ្លាប់បាននៅក្នុងក្រុម Inter Milan ជាមួយគ្នា ៕

635828032986033507-EPA-FRANCE-SOCCER-LIGUE-1-77352274-1-

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print