ភ្នំពេញៈ នៅថ្ងៃ ទី ២៧ ខែ ឧសភា ឆ្នាំ២០១៦ ព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការ វិមានសន្តិភាព រាជធានីភ្នំពេញ។ របៀបវារៈនៃកិច្ចប្រជុំមាន៖
១- សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស។
២- បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិបញ្ញតិលើ៖
២-១ ពិធីសារវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
២-២ កិច្ចព្រមព្រៀងដឹកជញ្ជួនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមទាំងពិធីសារចំនួន០២ ។
២-៣ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៧ និងទី៨ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម ៕
ដោយ សុខ ខេមរា