ម្ចាស់រថយន្តប្រាដូស្រវឹងស្រាបើកគៀរថយន្តមែរសឺដេស​ខូចខាត រួចបើករត់ត្រូវជនរងគ្រោះឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តប្រាដូរេចង្កូតពេញផ្លូវ ជ្រុលទៅគៀរថយន្តមែរសឺដេសដែលបើកស្របទិសគ្នាបណ្តាលឲ្យរងការខូចខាតទ្វារខាងស្តាំ ហើយរថយន្តបង្កបានព្យាយាមបើករត់ ភ្លាមនោះក៏ត្រូវម្ចាស់រថយន្តរងគ្រោះដេញឃាត់បានភ្លាមៗ។

ហេតុការណ៍​នេះ​បាន​កើតឡើងនៅពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៦ ខែឧសភា ​ឆ្នាំ​២០១៦ ​នៅមុខស្ថានទូតថៃ​ តាមបណ្តោយផ្លូវមហាវិថី​ព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បើតាមសាក្សីដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកមែរសឺដេស​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2L-9988 រួមដំណើរមានគ្នា៣នាក់​ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ​ បើកក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តប្រាដូ​ ពណ៌ស​ ពាក់ស្លាកលេខរដ្ឋ​17. 2.0242 បើកបរដោយបុរសម្នាក់និងមានបុរសម្នាក់ទៀតរួមដំណើរជាមួយ​ ទិសដៅស្របគ្នាទាំងស្ថានភាពស្រវឹងស្រា​ បានបើកវ៉ាខាងស្តាំ ហើយរេចង្កូតមកគៀរថយន្តមែរសឺដេសបណ្តាលឲ្យរងការខូចខាតទ្វារខាងស្ដាំ។ ភ្លាមនោះរថយន្តបង្កមិនព្រមឈប់ទទួលខុសទេ ហើយបន្តដំណើរព្យាយាមបើករត់ តែត្រូវរថយន្តជនរងគ្រោះដេញឃាត់បានភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការសម្របសម្រួលតែដោយសារតែភាគីខាងរថយន្តបង្កមានស្ថានភាពស្រវឹងនិយាយគ្នាមិនត្រូវ ទើបយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរងចាំដោះស្រាយពេលក្រោយ៕

IMG_6282

IMG_6279

IMG_6278

IMG_6267

IMG_6271

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print