នៅពេលដែលអនុវត្តផែនការ B រុស្ស៊ីក៏មិនអាចជួយដល់ប្រធានាធិបតីស៊ីរីបានឡើយ

ចែករំលែក៖

នៅពេលនេះប្រទេសអារ៉ាប៊ីសាអូឌិតបានស្នើរឲ្យប្រើប្រាសផែនការ B សម្រាប់ដោះស្រាយវិ​បត្តិ​នៅក្នុងប្រទេសស៊ីរី ហើយផែនការនោះគឺលោក អាលអាសាដ ត្រូវតែចាក់ចេញពីដំណែងជា​ដាច់ខាតបើមិនចុះចេញនឹងត្រូវទទួលរងការវាយប្រហារ។

ប្រទេសលោកខាងលិចបានឡើងគម្រោងនោះរួចជាស្រចតាំងពីពេលសង្គ្រាមស៊ីវិលចាប់ផ្តើមឡើងមកម៉្លោះ។ ប៉ុន្តែមិនទាន់ដល់ពេលដែលលោកខាងលិចអនុវត្តផែនការទាំងនោះ។ នៅពេលនេះប្រធានាធិបតីស៊ីរីនៅមានតែរុស្ស៊ីប៉ណ្ណោះជាខ្នងបង្អែក។

កន្លងមក​ប្រធានាធិបតី​បារាំង​បាន​បញ្ជាក់​ថា​ ការ​ជ្រៀតជ្រែក​ដោយ​កម្លាំងយោធា​របស់​រុ​ស្ស៊ី​នៅ​ក្នុង​ទឹកដី​ស៊ី​រី​អាច​ជួយ​ដល់​កម្លាំង​ទាហាន​ស៊ី​រី​យកឈ្នះ​ក្រុម​អ៊ិ​​ស្លា​ម​បង្កើត​រដ្ឋ​តែ​មិន​អាច​ជួយ​ស្រោចស្រង់​ប្រធានាធិបតី​ អាល់​អាសា​ដ ​បាន​ដែរ​។​

​មាន​ប្រសាសន៍​ក្រោយ​កិច្ចប្រជុំ​សហគមន៍​អឺរ៉ុប​ ប្រធានាធិបតី​បារាំង​លោក​ ហ្វ្រាំង​ស័​រ​ហូ​ឡង់​ បញ្ជាក់​ថា​ ការ​ជ្រៀត​ ជ្រែក​របស់​រុ​ស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ី​រី​មិន​អាច​ជួយ​ដល់​រដ្ឋាភិបាល​របស់​ប្រ​ធានា​ធិ​បតី​លោក ​អាល់​អាសា​ដ​ នោះ​ឡើយ​។​

​មក​ទល់​ពេល​នេះ​អា​មេ​រិ​ក​ រុ​ស្ស៊ី​ អង់​គ្លេ​ស​ បារាំង​ អ៊ី​រ៉​ង់​ អា​រ៉ាប់​ កា​តា​ និង​ ទួ​រ​គី​បាន​ចូលរួម​ក្នុង​សង្គ្រាម​នៅ​ប្រទេស​ស៊ី​រី​ ។​ ប៉ុន្ដែ​គោលដៅ​ចូលរួម​ផ្សេង​គ្នា​ ការ​វាយប្រហារ​ក៏​ខុស​គ្នា​ដែរ​។​ កន្លង​មក​បារាំង​ក៏​បាន​សម្រេច​ដើរតួ​នាទី​សំខាន់​នៅ​ក្នុង​ការ​បង្កើន​សម្ព័ន្ធមិត្ដ​វាយប្រហារ​ទៅ​លើ​ក្រុម​អ៊ិ​​ស្លា​ម​បង្កើត​រដ្ឋ​។​

​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រតិកម្ម​របស់​សហគមន៍​អឺរ៉ុប​ក្រោយ​ពេល​រុ​ស្ស៊ី​ចាប់​ផ្ដើម​វាយប្រហារ​តាម​ដែនអាកាស​ទៅ​លើ​ក្រុម​អ៊ិ​​ស្លា​ម​បង្កើត​រដ្ឋ​ជួយ​ដល់រ​ដ្ឋា​ភិ​បាល​របស់​ប្រធានាធិបតី​លោក ​អាល់​អាសា​ដ ​តំណាង​សហគមន៍​អឺរ៉ុប​មិន​បាន​ពិភាក្សា​បន្ថែម​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រុ​ស្ស៊ី​ទៀត​ឡើយ​។​

​ប៉ុន្ដែ​អឺរ៉ុប​អាច​នឹង​អនុម័ត​ដាក់​ទណ្ឌ​កម្ម​បន្ថែម​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​ប្រ​សិន​បើ​ការ​វាយប្រហារ​មិន​សំដៅទៅ​លើ​ក្រុម​ភេរវកម្ម​ទេ​នោះ​។​ អឺរ៉ុប​ក៏​ដូច​ជា​អា​មេ​រិ​ក​កំពុង​តែ​តាមដាន​យ៉ាង​យកចិត្ដទុកដាក់​រាល់​សកម្មភាព​យោធា​របស់​រុ​ស្ស៊ី​ខ្លាច​រុ​ស្ស៊ី​មិន​វាយប្រហារ​ទៅ​លើ​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​ដោយ​វាយប្រហារ​ទៅ​លើ​កម្លាំង​ក្រុមប្រឆាំង​រដ្ឋាភិបាល​ដែល​អា​មេ​រិ​ក​គាំទ្រ​នោះ​ ។​

​ការ​ព្រួយបារម្ភ​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​អា​មេ​រិ​ក​នឹង​រុ​ស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ី​រី​កាន់​តែ​ខ្លាំង​ឡើង​ក្រោយ​ពេល​យន្ដហោះ​ចម្បាំង​ប្រទេស​ទាំង​ពីរ​បាន​ហោះហើរ​កៀក​គ្នា​នៅ​ក្នុង​ដែនអាកាស​តែ​មួយ​ ។​

​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អា​មេ​រិ​ក​លោក​ Ash​ Carter​ បាន​ថ្លែង​ថា​ លោក​មាន​ក្ដី​សង្ឃឹមថានឹង​អាច​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​នា​ពេល​ឆាប់ៗ​ ។​ ភាគី​រុ​ស្ស៊ី​បាន​អះអាង​ដែរ​ថា​ ខ្លួន​នឹង​បញ្ជូន​មនុស្ស​ថ្មី​ដើម្បី​ឱ្យធ្វើ​កិច្ចការ​នេះ​ ។​ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ការ​លើក​ឡើង​ថា​ បើ​ទោះបី​មានការ​ពិភាក្សា​រវាង​អា​មេ​រិ​ក​និង​រុ​ស្ស៊ី​យ៉ាងណា​ក្ដី​ក៏​ប្រតិបត្ដិការ​យោធា​របស់​ប្រទេស​ទាំង​ពីរ​នៅ​លើ​ដែនអាកាស​ស៊ី​រី​សុទ្ធតែ​រឿង​មិន​ត្រឹមត្រូវ​ទាំងអស់​ ។​

​ប្រទេស​លោក​ខាងលិច​និង​ក្រុម​សកម្ម​ជន​ក្នុង​ប្រទេស​ស៊ី​រី​បាន​និយាយ​ថា​ យន្ដ​ហោះ​ចម្បាំង​រុ​ស្ស៊ី​បាន​បាញ់ប្រហារ​ទៅ​ លើ​គោលដៅ​ដែល​ពុំ​មាន​ក្រុម​ឧទ្ទាម​គឺ​ធ្លាក់​ទៅ​លើ​គោលដៅ​ជន​ស៊ី​វិល​រស់នៅ​និង​ធ្លាក់​ទៅ​លើ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ ។​

​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​រុ​ស្ស៊ី​ប្រចាំ​នៅ​ទីក្រុង​ដា​ម៉ា​កាស​ប្រឆាំង​ចំពោះ​ប្រតិបត្ដិការ​តាម​ដែនអាកាស​របស់​កម្លាំង​ទាហាន​រុ​ស្ស៊ី​ ៕

v (2)

v (1)

ប្រែសម្រួល៖ ម៉ែវសាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print