នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះលោក អូបាម៉ា នឹងត្រូវបញ្ចប់អាណត្តិជា ប្រធានាធិបតីរបស់ខ្លួន។ ក្នុងរយៈពេលកាន់ អំណាចពីរអាណត្តិគោលនយោបាយទាំងឡាយរបស់លោក អូបាម៉ា គឺសម្រេចបានជាបន្តបន្ទាប់នៅសល់តែការជំរុញឲ្យអនុ ម័តច្បាប់គ្រប់គ្រងការប្រើប្រាស់អាវុធតែ ប៉ុណ្ណោះ។
ពលរដ្ឋអាមេរិកមួយចំនួនធំព្រួយបារម្ភ យ៉ាងខ្លាំងពីការកើនឡើងនៃការប្រើប្រាស់កាំភ្លើងបាញ់សម្លាប់មនុស្សពាសវាលពាស កាល ជាពិសេសគឺនៅតាមសាលារៀន។ ការបាញ់ប្រហារជាបន្ដបន្ទាប់ធ្វើឱ្យរដ្ឋា ភិបាលអាមេរិកចាំបាច់ត្រូវតែមានវិធានការ ណាមួយដើម្បីទប់ស្កាត់ មិនអាចធ្វើព្រងើយ ទៀតនោះឡើយ។
រដ្ឋាភិបាលអាមេរិកកំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការ ប្រើប្រាស់កាំភ្លើងពាស វាលពាសកាលនៅអាមេរិកសម្លាប់មនុស្ស យ៉ាងច្រើនក្នុងមួយឆ្នាំៗ។ ការបាញ់ប្រហារ បានក្លាយទៅជាក្ដីកង្វល់បំផុតនៅក្នុងសង្គម អាមេរិកក្នុងពេលដែលមានការបាញ់ប្រហារ តែងតែកើតឡើង នៅក្នុងសាលារៀន រោង ភាពយន្ដ និងទីតាំងយោធាធ្វើឱ្យអាមេរិកមានអារម្មណ៍មិនមានសុវត្ថិភាពឡើយទោះបីរស់នៅក្នុងប្រទេសដែលមានសេដ្ឋ កិច្ចខ្ពស់បំផុតលើពិភពលោកក៏ដោយ។
ការបាញ់ប្រហារនាពេលកន្លងមកនៅអាមេរិកពិសេសការបាញ់ប្រហារទៅលើ អ្នកសារព័ត៌មានពីររូបមកពីបណ្ដាញទូរ ទស្សន៍ CBS ក្នុងពេលដែលកំពុងសម្ភាសន៍ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ធ្វើឱ្យពលរដ្ឋអាមេរិកកាន់តែព្រួយបារម្ភខ្លាំងឡើង។ សកម្មភាពខាងលើធ្វើឱ្យរដ្ឋាភិបាលអាមេ រិកបានលើកឡើងវិញនូវច្បាប់គ្រប់គ្រងកាំភ្លើងដែលបានព្យួរចោលនៅក្នុងសភាអាមេរិកមិនបានអនុម័ត។
កាលពីខែកក្កដា ឆ្នាំ២០១៦ កន្លងមក ទីតាំងយោធានៅទីក្រុង Chattanooga ស្ថិតនៅក្នុងរដ្ឋ Tennessee បានប្រែក្លាយ ជាចំណុចសំខាន់ ក្នុងការពិភាក្សាឥតឈប់ឈរក្រោយពេលដែល Mohammad Yousuf Abdula-zeez ជនជាតិអាមេរិកដើមកំណើតគុយវ៉ែតបានបាញ់ប្រហារសម្លាប់ទាហានជើងទឹកវាយឡើងគោកអាមេរិក៤នាក់និងនាវិកម្នាក់។ ក្រៅពីនេះនៅមានការបាញ់ប្រហារនៅរោងមហោស្រពបណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់និងរងរបួស៨នាក់ស្ថិត នៅក្នុងទីក្រុង Lafayette ក្នុងរដ្ឋ Louisiana។ នៅក្នុងពិធីជប់លៀង ក្រោយការប្រគំតន្ដ្រី XFest នៅទីក្រុង Modesto ភាគខាងជើង រដ្ឋកាលីហ្វ័រនីញ៉ាពេលនោះជនជាតិអាមេ រិកស្បែកខ្មៅម្នាក់់បានបាញ់ប្រហារសម្លាប់មនុស្សម្នាក់និង៧នាក់ទៀតរងរបួស។
បើទោះបីមានហេតុផលជាច្រើនជំរុញឱ្យមានអំពើហិង្សាដោយប្រើកាំភ្លើងដូចជាការប្រកាន់ជាតិសាសន៍ ការសងសឹកគ្នា និង ជនល្មើសជាអ្នកមានជំងឺសរសៃប្រសាទ ។ល។ ហេតុការណ៍ខាងលើបានឆ្លុះបញ្ជាំង ការពិតមួយគួរឱ្យព្រួយបារម្ភដោយសារការ បាញ់ប្រហារដោយកាំភ្លើងនៅអាមេរិក នាពេលនេះហួសពីសមត្ថភាពគ្រប់គ្រង ហើយជនរងគ្រោះគឺជាពលរដ្ឋស្លូតត្រង់ មិនដឹងអី។ ទាំងនោះហើយបានធ្វើឱ្យមាន សំណួរជាច្រើនបានចោទសួរថា តើតួនាទី និងការទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនិង ក្រុមអ្នកបង្កើតច្បាប់ក្នុងការគ្រប់គ្រង កាំភ្លើងបែបណា?
គេអាចនិយាយបានថា ការបាញ់ ប្រហារនៅសាលាបឋមសិក្សា Sandy hook នៅទីក្រុង Newtown ក្នុងរដ្ឋ Conneticut បានសម្លាប់មនុស្ស២៦នាក់ក្នុងនោះមានកុមារដល់ទៅ២០នាក់មានអាយុពី៦ដល់៨ឆ្នាំកាលពី ខែធ្នូ ឆ្នាំ២០១២ ត្រូវបានចាត់ទុកថាជាការចាប់ផ្ដើមនៃការកែ ទម្រង់ច្បាប់គ្រប់គ្រងសព្វាវុធស្នើឡើង ដោយប្រធានាធិបតីអូបាម៉ា។ ប៉ុន្ដែមិន ត្រូវបានសភាអនុម័តនោះឡើយដោយ សារតែពលរដ្ឋអាមេរិកមួយចំនួនធំមិន យល់ព្រម ។ ការរក្សាទុកនិងប្រើប្រាស់កាំភ្លើងបានក្លាយទៅជាប្រពៃណីមិនអាចខ្វះបានសម្រាប់ពលរដ្ឋអាមេរិកក្នុងការការពារ ខ្លួនដែលកើតមានតាំងពីមុនទឹកដីអាមេរិកកើតមានម្លេ៉ះ។ ទាំងនោះហើយបានជាការ ប្រើប្រាស់កាំភ្លើងពិបាកក្នុងការគ្រប់គ្រង។ កត្ដានេះហើយបានជាប្រធានាធិបតីអាមេរិក ចេញច្បាប់គ្រប់គ្រងកាំភ្លើងតឹងតែងទាំងការលក់និងការទិញត្រូវតែមានប្រវត្ដិរូប ច្បាស់លាស់។ លោក អូបាម៉ា ក៏បានចេញបញ្ជាឱ្យបិទទ្វារកន្លែងលក់កាំភ្លើងមួយចំនួន ហើយហាមប្រាមដាក់តាំងកាំភ្លើងលក់ឱ្យពលរដ្ឋគ្រប់រូបបានឃើញ។ ចំណែកអ្នក ដែលមានច្បាប់ប្រើប្រាស់កាំភ្លើងត្រូវកំណត់ ឱ្យមានគ្រាប់យ៉ាងច្រើន១០គ្រាប់ហើយគ្រាប់នោះជាប្រភេទគ្រាប់មិនអាចបាញ់ ទម្លុះអាវក្រោះការពារបាន ។
ប៉ុន្ដែច្បាប់គ្រប់គ្រងកាំភ្លើងរបស់ប្រធា នាធិបតីអូបាម៉ាបានប៉ះពាល់ដល់ផល ប្រយោជន៍របស់ពលរដ្ឋនិងមន្ដ្រីអាមេរិក មួយចំនួន ពិសេសនៅក្នុងក្រុមហ៊ុននិង ក្រសួងការពារជាតិដែលមានឥទ្ធិពល នាំមកនូវផលចំណេញជាច្រើនដល់ជាតិ ទាំងនោះហើយបានធ្វើឱ្យក្រុមហ៊ុនផលិតសព្វាវុធមិនអាចបោះបង់ចោលឡើយ។ មិនត្រឹមតែប៉ុណ្ណោះក៏បានអូសទាញតំណាង រាស្ដ្រជាច្រើនពិសេសមកពីគណបក្សសាធារណរដ្ឋឱ្យគាំទ្រដល់ការប្រើប្រាស់កាំ ភ្លើងជាប្រពៃណីនោះទៀត។ កន្លងមក លោក អូបាម៉ា ក៏បានទទួលស្គាល់ថា មិន អាចជំរុញសភាឲ្យអនុម័តច្បាប់ខាងលើបាន ឡើយ ។
តាមតួលេខពលរដ្ឋអាមេរិកដែលស្លាប់ ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មគិត ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ មកទល់ពេលនេះមិនដល់១០០នាក់ផង។ ចំណែកពលរដ្ឋអាមាមេរិកដែលស្លាប់ដោយ សារតែការបាញ់ប្រហារពីពលរដ្ឋខ្លួនឯង ផ្ទាល់មានរាប់ពាន់នាក់។ ចំពោះស្ថានភាពខាងលើរដ្ឋាភិបាលអាមេរិកបានខិតខំជំរុញ ឲ្យអនុម័តច្បាប់ប្រើប្រាស់កាំភ្លើងបើទោះបី ភាគរយនៃការទទួលជោគជ័យមានតិច ក៏ដោយ។
ពលរដ្ឋអាមេរិកមាន៣១៥លាននាក់ ប៉ុន្ដែមានកាំភ្លើងរហូតដល់ទៅ៣១០លានគ្រឿងត្រូវបានប្រើប្រាស់នៅក្នុងសង្គមអាមេ រិកដោយគ្មានការត្រួតពិនិត្យបានត្រឹមត្រូវ នោះឡើយ។ បើគិតតាមចំនួនកាំភ្លើងនិងពលរដ្ឋអាមេរិកដែលគ្រប់អាយុអាចប្រើប្រាស់កាំភ្លើងបានគឺម្នាក់អាចមានកាំភ្លើងប្រើប្រាស់ដល់ទៅ២ដើម។ ទាំងនោះហើយ ក្រុមអ្នកបង្កើតច្បាប់អាមេរិកត្រូវតែមានការ ទទួលខុសត្រូវនិងមានវិធានការទប់ស្កាត់ដើម្បីគ្រប់គ្រងកាំភ្លើងឱ្យបានល្អបំផុតចៀស វាងសម្លាប់មនុស្សស្លូតត្រង់រាប់ពាន់នាក់ក្នុង មួយឆ្នាំៗ ពិសេសគឺស្ដ្រីនិងកុមារដែលជា ជនរងគ្រោះធំជាងគេនៅក្នុងអំពើហិង្សា ពាក់ព័ន្ធនឹងកាំភ្លើង។
នៅពេលនេះពលរដ្ឋអាមេរិកមិនសូវ ព្រួយបារម្ភពីការវាយប្រហារភេរវកម្មនោះឡើយដោយក្រុមភេរវកម្មត្រូវបានការពារយ៉ាងតឹងតែងពីក្រុមសន្ដិសុខ ចំណែកការបាញ់ប្រហារពីជនជាតិអាមេរិកផ្ទាល់ ពិបាកក្នុងការការពារខ្លាំងណាស់។ ទាំង នោះហើយបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីពលរដ្ឋក៏ដូចជារដ្ឋាភិបាលអាមេរិក។ ប៉ុន្ដែការព្រួយបារម្ភនោះមិនត្រូវបានដោះ ស្រាយឱ្យប្រសើរនោះឡើយ ដោយសារ អ្នកបង្កើតច្បាប់មួយចំនួនមិនយល់ព្រមឱ្យមានច្បាប់គ្រប់គ្រងការ ប្រើប្រាស់កាំភ្លើង។តាមតួលេខពលរដ្ឋអាមេរិកបានប្រើ ប្រាស់កាំភ្លើងច្រើនជាងគេបំផុតនៅលើ ពិភពលោកហើយអាមេរិកក៏មានពលរដ្ឋស្លាប់ជាច្រើនដោយសារតែកាំភ្លើងច្រើន ជាងគេផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី