ភាពតានតឹងក្រោយការកែទម្រង់ពលកម្មនៅបារាំងមិនទាន់ថយកម្តៅនៅឡើយ

ចែករំលែក៖

កាលពីថ្ងៃទី​២៧ ខែឧសភា ឆ្នាំ២០១៦ ក្រុមសហជិពកម្មករបារាំងបានអំពាវនាវដល់ពលករទាំងអស់ធ្វើកូដកម្មប្រឆាំងទៅនឹងច្បាប់កែទម្រង់ពលកម្ម។

ការអំពាវនាវខាងលើក្រោយពេលប្រធានាធិបតីបារំាងលោក ហ្វ្រងស័រហូឡែន បានប្រកាសថា ​និងកែទម្រង់ច្បាប់ពលកម្មដោយសារតែនោះជាការកែទម្រង់ល្អ។ តំណាងក្រុមពលករបានប្រកាសប្រឆាំងទៅនឹងរដ្ឋាភិបាលដែលមិនបានយោគយល់ដកច្បាប់ពលកម្មថ្មីដែលបង្ករឲ្យមានវិវាទនោះ។

កន្លងមកមានពលរដ្ឋប្រមាណ​ ១៥៣,០០០នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនិងច្បាប់រឹតបន្តឹងពលករ ។ នៅក្នុងការធ្វើបាតុកម្មនោះប៉ូលិសក៏បានចាប់ខ្លួនមនុស្ស ៦២នាក់ក្រោយពេលមានការប៉ះទង្គិចគ្នាបណ្តាលឲ្យប៉ូលិស​១៥នាក់រងរបួស។

រលកបាតុកម្មនៅក្នុងប្រទេសបារាំងបានផ្ទុះឡើងតាំងពីខែមីនា មកម្ល៉ោះក្នុងការប្រឆាំងទៅនឹងច្បាប់កែទម្រង់ពលកម្មដែលរដ្ឋាភិបាលបានលើកឡើង ដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាច្រើនដល់ពលករ។

ក្រុមបាតុកម្មបានបិទ​រោងចក្រ​ចម្រាញ់រហូត​ធ្វើ​ឲ្យខ្វះប្រេង​ប្រើប្រាស់។ ក្រុម​សហជីពបានជម្រុញឲ្យពលករនៅក្នុងរោងចក្រ ​នុយក្លេអ៊ែរទាំង ១៩កន្លែងរបស់​​បារាំឈប់ធ្វើការដើម្បីប្រឆាំងច្បាប់ខាងលើ។ នៅចំពោះមុខជំហរតឹង​របស់​ក្រុមសហជីពលោក​នាយក​រដ្ឋមន្រ្តី​​បារាំង ម៉ានុយអ៊ែល វ៉ាល់ស៍ បាន​ប្រកាស​ហើយ​ថា លោកនឹង​មិនសុខចិត្ត​ដកចោល​ច្បាប់​ការងារ​ថ្មីជាដាច់ខាត។

បារាំងខ្វិនខ្វង់ដោយសារ​សន្ទុះ​មហាបាតុកម្ម និង​កូដកម្ម ប្រឆាំង​ច្បាប់​ការងារ​ថ្មីរបស់​រដ្ឋាភិបាល។ ស្ថានីយ៍​រថភ្លើង ផ្លូវធ្វើ​ដំណើរ កំពង់ផែ ត្រូវ​កកស្ទះ ដោយសារ​តែ​កូដកម្មមិនធ្វើការ​របស់​បុគ្គលិកទៅតាម​ការអំពាវនាវ​របស់ CGT សហជីព​ធំ និង​សំខាន់​ជាងគេ​នៅ​បារាំង។ នៅ​ថ្ងៃ​ពុធសហជីព​ CGT បាន​ប្រកាស​ថា រោងចក្រ​នុយក្លេអ៊ែរចំនួន ១៦ ក្នុងចំណោម១៩កន្លែងនឹង​ចូលរួមក្នុង​កូដកម្មចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​នេះទៅ។

តាម​រដ្ឋមន្រ្តី​ក្រសួង​គមនាគមន៍​បារាំង កូដកម្ម​បិទផ្លូវ កំពង់ផែ និង​រោងចក្រ​ចម្រាញ់​ប្រេង ធ្វើឲ្យ​មួយភាគបីនៃស្ថានីយ៍​ចាក់ប្រេង​សរុប ១២,០០០​ របស់​បារាំងគ្មាន​ប្រេងសម្រាប់​ម្ចាស់​យានយន្ត។ គេ​នៅមិនទាន់​វាយតម្លៃ​ពីផលប៉ះពាល់​នៃ​កូដកម្មនៅ​រោងចក្រ​នុយក្លេអ៊ែរ​នៅឡើយទេ ប៉ុន្តែគេ​រំពឹងថា កូដកម្មនៅ​តាម​រោងចក្រ​នុយក្លេអ៊ែរ នឹង​ធ្វើ​ឲ្យ​ការផលិតចែកចាយ​អគ្គិសនី​ចុះថយ គ្មាន​ភ្លើង​ប្រើប្រាស់ ដោយ​ចាប់ផ្តើម​ដំបូងនៅ​តាម​ភាគ​ខាងលិចទីក្រុងប៉ារីស។

ចលនា​ប្រឆាំង​ច្បាប់​ការងារ​ថ្មីបាន​កើន​សន្ទុះខ្លាំងនៅថ្ងៃ​ព្រហស្បតិ៍ ថ្ងៃបាតុកម្ម​ថ្នាក់ជាតិ ទៅតាម​ការអំពាវនាវ​របស់ ក្រុម​សហជីព​បារាំង ដែល​ចង់​ដាក់សម្ពាធ​ខ្លាំងឲ្យ​រដ្ឋាភិបាល​ដក​ចោល​ច្បាប់​ការងារ។ ប្រមុខ​រដ្ឋាភិបាល​បារាំង លោក​ម៉ានុយអ៊ែល វ៉ាល់ស៍ នៅថ្ងៃ​នេះបាន​បញ្ជាក់​ហើយថា លោក​មិន​ព្រម​ដកចោលច្បាប់​ការងារ​ថ្មី ប៉ុន្តែលោក​បាន​លើកឡើង​ពី​លទ្ធភាព​កែប្រែចំណុច​មួយ​ចំនួននៅក្នុង​ច្បាប់។ នាយក​រដ្ឋមន្រ្តី​បារាំង​បាន​ព្រមាន​ថា បាតុកម្ម​របស់​សហជីព​ធ្វើ​ឲ្យ​គាំងស្ទះលើកនេះ នឹងអាច​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​បារាំង ដែល​ទើប​ចាប់​ងើបឡើងវិញ ជាពិសេសនៅពេល​ដែល​តួលេខ​បង្ហាញ​ថាចំនួន​អ្នកគ្មាន​ការងារ​ធ្វើ​បាន​ថយចុះជាថ្មីនៅ​ខែ​មេសា។

ពាក់កណ្តាល​នៃ​សហជីព​នៅ​បារាំង​បាន​សម្រេច​ចុះថ្នល់​ធ្វើបាតុកម្មចាប់តាំង​ពី​រដ្ឋាភិបាលបានប្រើ​ច្បាប់​ចាប់បង្ខំដើម្បី​អនុម័ត​ច្បាប់​ការងារ​ថ្មី ដោយ​មិនចាំបាច់​ភ្លើងខៀវ​ពី​រដ្ឋសភាកាលពី​ដើម​ខែ​ឧសភា។ តាម​រដ្ឋាភិបាលកំណែទម្រង់​ច្បាប់ការងារ​ដែល​នឹង​ជួយ​សម្រួល​ឲ្យ​ក្រុមហ៊ុន​អាច​រើស ឬ​បណ្តេញ​បុគ្គលិក​បាន​ស្រួល​ជាងមុននឹង​ជួយ​ឲ្យ​គេ​បង្កើត​ការងារ​ធ្វើសម្រាប់​ប្រជាជន​បារាំង។ ប៉ុន្តែក្រុមសហជីព​វិញប្រឆាំង​នឹង​ច្បាប់ការងារ​ថ្មីដែល​គេ​វាយតម្លៃថា នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ទៅ​ឲ្យ​ក្រុមហ៊ុន និង​កាត់​បន្ថយ​សិទ្ធិ​របស់​បុគ្គលិក កម្មករ ដែល​រហូតមកត្រូវ​បាន​ការពារ​ខ្ពស់ដោយ​ច្បាប់​ការងារ​ចាស់៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print