កម្មករសំណង់ស្នាក់នៅក្នុងក្រុមហ៊ុនជីបម៉ុងើផឹកសុីស្រវឹងកាប់គ្នាប្រាវរងរបួស៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្មករសំណង់ស្នាក់នៅក្នុងក្រុមហ៊ុនជីបម៉ុងផឹកសុីស្រវឹងកាប់គ្នាប្រាវរងរបួស៣នាក់​ ត្រូវខាងសន្តិសុខក្រុមហ៊ុនឃាត់បានតែភាគីរងគ្រោះ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១៥និង១០នាទីថ្ងៃទី២៩​ខែឧសភា​ ឆ្នាំ២០១៦ នៅចំណុចក្នុងរោងកម្មករក្រុមហ៊ុនជីបម៉ុងឡែនក្រុម៧ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះទី១ឈ្មោះ ប៉ុន សុខុម ភេទប្រុស​ អាយុ២៤ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅក្នុងរោងកម្មករកន្លែងកើតហេតុ​ ទី២ឈ្មោះ ច្រឹក ឃ្លោក ភេទប្រុស​ អាយុ១៨ឆ្នាំ មុខរបរធ្វើសំណង់​ នៅក្នុងមណ្ឌលឱកាសខ្ញុំ​ ទី៣ឈ្មោះ សុខ វាសនា អាយុ១៩ឆ្នាំមុខរបរធ្វើសំណង់ ទាំង២នាក់នេះស្នាក់ នៅក្នុងមណ្ឌលឱកាសខ្ញុំធ្វើជាកម្មករសំណង់នៅទីនោះ។ ហើយអ្នកទាំង៣មានស្រុកកំណើតនៅភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានពីយុវជនរងគ្រោះទាំង៣នាក់បានអោយដឹងថាមុនពេលកើតហេតុពួកគេបានអង្គុយផឹកស្រាថ្នាំអស់៣លីត្រកន្លះនៅក្នុងរោងកម្មករហើយក្រោយមកក៏កើតជាជំលោះវាយកាប់គ្នាបណ្តាលអោយភាគីម្ខាងមានគ្នា៣នាក់រងរបួសស្រាលហើយក្រុមបង្ករបានរត់គេចខ្លួនអស់សល់តែអ្នករងគ្រោះទាំង៣ក៏ត្រូវសន្តិសុខក្រុមហ៊ុនឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី។
ប្រភពព័ត៌មានពីសន្តិសុខដែលចាប់មកប្រគល់អោយសមត្ថកិច្ចបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញក្រុមកម្មករទាំងនេះបាននាំគ្នាផឹកសុីលុះដល់ម៉ោងកើតហេតុក៍កើតមានជំលុះវាយកាប់គ្នាទៅវិញទៅមកទើបគាត់ឃាត់ខ្លួនមកប្រគល់អោយសមត្ថកិច្ចតែម្តង។

នៅពេលមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីសមត្ថកិច្ចក៏បានធ្វើសាវតាជាតិហើយអោយត្រឡប់ទៅផ្ទះវិញ៕​

image image

ដោយតុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print