ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការសប្បាយចិត្តនិងសូមអបអរសាទរក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាដែលបានទទួលជ័យជំនះ ២ ទល់ ០ នៅក្នុងការប្រកួត កីឡាបាល់ទាត់អន្តរជាតិមិត្តភាពវាង កម្ពុជា និង ទីម័រលេស (Cambodia vs Timor Leste) នៅល្ងាចថ្ងៃទី ២៩ ឧសភា ២០១៦ នេះ។
សម្តេចមានប្រសាសន៍ថាៈ ខ្ញុំសូមឧបត្ថម្ភដល់កីឡាបាល់ទាត់ទាំងអស់ និងគ្រូបង្វឹកដែលបានដឹកនាំការប្រកួតថ្ងៃនេះទទួលបាន ជោគជ័យក្នុងម្នាក់ៗទទួលបាន $1,000 (មួយពាន់ដុល្លារ) ដែលនឹងប្រគល់ជូនដោយនាយឧត្តមសេនីយ៌ សៅ សុខា។ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលើកសំណើសុំថវិកា ជាតិដើម្បីឧបត្ថម្ភបងប្អូនដូចពេលមុនៗដែរ។ នេះជាមោទនៈភាពរបស់កម្ពុជាយើងទាំងមូល។ សូមយុវជនចូលរួមក្នុងវិស័យកីឡាអោយកាន់តែច្រើនឡើង៕
ដោយ សុខ ខេមរា
...