ក្មេងស្រីអាយុ២ឆ្នាំលង់ទឹកទន្លេស្លាប់ដល់គួរអោយសោគសង្រេងនៅកៀនស្វាយ

ចែករំលែក៖

កណ្តាល៖ ក្មេងស្រីអាយុ ២ ឆ្នាំម្នាក់បានលង់ទឹកស្លាប់ទាំងវ័យនៅក្មេងខ្ចីធ្វើអោយក្រុមគ្រួសារសោគសង្រេងយ៉ាងខ្លាំង ចំណែកអ្នកភូមិចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ជនរងគ្រោះគ្រប់ៗគ្នា ។

ករណីលង់ទឹកស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ នៅចំនុចមាត់ទន្លេមេគង្គក្រោម ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ក្មេងរងគ្រោះមានឈ្មោះសៅ  ស្រីនិច អាយុ២ឆ្នាំ បានលង់ទឹកស្លាប់នៅក្នុងទន្លេខាងក្រោយផ្ទះ ។

លោក នូ ពីប៉ូ នាយប៉ុស្តិ៍នគរបាលគគីរធំ បានអោយដឹងថាករណីលង់ទឹកនេះគឺមួយផ្នែកបណ្តាលមកពីការធ្វេសប្រហែសរដល់ម្តាយនិងជីដូន ដែលមើលកូនចៅមិនបានដិតដល់ បណ្តោយអោយដើរទៅលេងទឹកខាងក្រោយផ្ទះមួយសន្ទុះក្រោយមកទើបមានការឆោឡោនាំគ្នាដើររកនៅផ្ទះអ្នកជិតខាង ក្រោយមកមានការ សង្ស័យថាលង់ទឹក គ្រានោះជីដូនបានដើរមកក្រោយផ្ទះស្រាប់តែឃើញខោអាវរបស់ចៅនៅមាត់ទន្លេរួចហើយនាំគ្នាចុះរាវក៏ឃើញក្មេងស្រីរងគ្រោះលង់ស្លាប់ក្នុងទឹកទន្លេតែម្តង ៕ សណ្តោស

IMG-20150727-WA0023

IMG-20150727-WA0022

...

IMG-20150727-WA0021

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print