ថ្ងៃខួបកំណើត លោករិទ្ធ អូមេហ្គា ថានឹងបន្តបន្ថែមនិពន្ធបទថ្មីចេញពីគំនិតខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ការមិនចង់ឲ្យគេមើលឃើញថា អ្នកនិពន្ឋខ្មែរសម័យថ្មីចម្លងបទចម្រៀងពីបរទេស លោក រិទ្ធ អូមេហ្គា ដែលជាអ្នកដឹកនាំសម្តែងនិងអ្នកនិពន្ធម្នាក់ប្រចាំផលិតកម្មថោន មួយរូបដែរបានដាក់ជំហររបស់ខ្លួនថានឹងប្រឹងប្រែងរកចំនុចបង្កើតថ្មីកើតចេញពីស្នាដៃកូនខ្មែរពិតប្រាកដ។ ការបង្ហាញជំហរនេះក្រោយពីបទចម្រៀងថ្មីរបស់លោកគឺបទ «ស្រាលាញ់អូនលើសហើយ» ដែលលោកនិពន្ធ និងច្រៀងដោយលោក សុគន្ធ ថែរ៉ាយុ កំពុងទទួលបានការគាំទ្រច្រើនពីក្រុមយុវវ័យ ។

ថ្មីៗនេះការតែងនិពន្ធបទចម្រៀងថ្មីៗកំពុងតែចាប់ផ្តើមកម្រើកឡើងក្រោយពីការលួចចម្លងស្នាដៃបរទេសទទួលរងការរិះគន់ច្រើនពីមហាជន។  ការបញ្ជាក់អំពីជំហរពង្រីកស្នាដៃនិពន្ធថ្មីនេះត្រូវបានធ្វើឡើងក្នុងពិធីខួបកំណើតគម្រប់២៤ឆ្នាំរបស់ផលិតកររូបនេះកាលពីរាត្រីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ។ លោកថា លោកកំពុងតែខិតខំតែងនិពន្ធបទចម្រៀងជាបន្តទៀតដែលកើតចេញពីស្នាដៃកូនខ្មែរធ្វើយ៉ាងណាបញ្ចៀសពីការលួចចម្លងពីបទបរទេសដែលជាចំនុចមួយកំពុងតែធ្វើឲ្យមហាជនធុញទ្រាន់។

លោកបញ្ជាក់ថា លោកបានចូលបម្រើការងារនៅផលិតកម្មថោនបីឆ្នាំមកហើយដោយពីមុនធ្លាប់នៅផលិតកម្មហង្សមាសដែរ។ លោកបន្តថាពីមុនយើងយកលំនាំបទគេមកច្រៀង ប៉ុន្តែចាប់ពីពេលនេះទៅលោកកំពុងពិភាក្សាជាមួយរៀមច្បងធ្វើបទបែបស្នាដៃកើតចេញជារបស់ខ្មែរផ្ទាល់វិញម្តងដើម្បីពង្រីកស្នាដៃកូនខ្មែរកាន់តែមានអ្នកចេះច្រើនឡើងៗផងដែរ។ដោយមានទិសដៅប្តូរការតែងនិពន្ធនេះហើយទើបលោកខំព្យាយាមធ្វើឲ្យបានល្អបើទោះមិនបានច្រើនបទក៍ចេញមួយៗមកគឺអាចឲ្យមហាជនទទួលយកបានផងដែរ ហើយនេះគឺជាឆន្ទៈរបស់លោកក្នុងការជួយលើកតម្កើងតម្លៃអ្នកនិពន្ធផងដែរ។

ទាក់ទិននឹងកម្មវីធីខួបកំណើតវិញលោកបញ្ជាក់ថា រៀបចំលក្ខណៈធំល្មមបែបនេះប្រមាណជាបីឆ្នាំជាប់គ្នាមកហើយដែលអញ្ជើញតារាស្គាល់រាប់អានគ្នាមកចូលរួមសប្បាយដើម្បីបង្កើតភាពស្និតស្នាលរាប់អានគ្នាផងដែរ។ លើសពីនេះចង់លើករាសីការងារឲ្យល្អមានជោគជ័យបន្តក្នុងផែនការរៀបចំទៅមុខទៀតក្នុងការដឹកនាំសម្តែងនិងតែងនិពន្ឋ។ លោកក៍សូមថ្លែងអំណរគុណដល់រៀមច្បងមួយចំនួនបានជួយណែនាំរូបលោកសម្រាប់ការចេះរបៀបដឹកនាំសម្តែងនិងតែងនិពន្ធអាចឈរជើងបាន។

គួរបញ្ជាក់ដែរថា តារាដែលចូលរួមនាគ្រានោះឃើញមានកញ្ញាស៊ូ ស៊ីរីកា កញ្ញាពេជ្រ អាវីហ្សា លោកសុភក្រ័រិទ្ឋ លោកលៀក លីដា កញ្ញាលី លីស្សា អ្នកនាងប៊ីរីយ៉ា កញ្ញាសាសា លោក ឃ្វីន ព្រមទាំងតារារះថ្មីភាគច្រើនមួយចំនួនទៀតផងដែរ។ ក្រៅពីសាច់ញាតិ និងតារាសម្តែងគេក៏ឃើញវត្តមានអ្នកនិពន្ធ ផលិតករមកពីផលិតកម្មក្នុងស្រុកមួយចំនួនចូលរួមផងដែរ៕

1 (2)

1 (3)

1 (4)

1 (5)

1 (8)

1 (9)

1 (10)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print