សន្ទស្សន៍តម្លៃ​អចលនទ្រព្យ​នៅ​វៀតណាមកើនឡើង​ដោយសារតែ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​សំខាន់​ចំនួន ២​

ចែករំលែក៖

ក្រុមហ៊ុន​ផ្តល់យោបល់​ផ្នែក​អចលនទ្រព្យ​របស់វៀតណាម Savills Viet Nam បាន​ឱ្យដឹងថា សន្ទស្សន៍​តម្លៃអចលនទ្រព្យ​របស់​វៀតណាម​​នៅក្នុង​ទីក្រុង​សំខាន់​ពីរ​បានកើនឡើងក្នុងត្រីមាសទី១​នៃឆ្នាំ​នេះ បើធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុននោះ​។​

ក្រុមហ៊ុននេះ​បាន​ឱ្យដឹងថា សន្ទស្សន៍តម្លៃ​គេហដ្ឋាន​នៅក្នុង​ទីក្រុង​ហូជីមិញ​បាន​កើនឡើង១​ពិន្ទុ​ បើធៀបនឹង​ត្រីមាសមុន ហើយកើនឡើង ២ពិន្ទុ​បើធៀបនឹង​ឆ្នាំមុន​។​

មានការលក់គេហដ្ឋាន​​ប្រហែលជា ៦,៤០០កន្លែង​ ​ ពោលគឺធ្លាក់ចុះ ១​៨ភាគរយបើធៀបនឹង​ត្រីមាសមុន ប៉ុន្តែកើនឡើង ៤៩ភាគរ​យ​បើធៀបនឹងឆ្នាំមុន​។  ​​

កត្តា​ដែលចូលរួមធ្វើឱ្យ​មានការកើនឡើង​​នេះ រួមមានការផ្លាស់ប្តូរ​តាមរដូវកាល​នៃតំបន់​ ដំណើរការ​នៃសំណង់​មាន​ភាព​ប្រសើរឡើង ប្រភេទ​នៃសំណង់ ហើយ​និង​តម្លៃសំណង់​ដែលផ្តល់ដោយ​អ្នក​អភិវឌ្ឍ​ន៍លំនៅឋាន​។​​

សន្ទស្សន៍​តម្លៃការិយាល័យ​នៅទីក្រុងហូជីមិញ​មាន​ ៨៣,៦​ពិន្ទុ ពោលគឺកើនឡើង ២​ពិន្ទុ​ធៀបនឹងត្រីមាសមុន​ ហើយកើនឡើង ៧ពិន្ទុ​ធៀបនឹង​ឆ្នាំមុន​។ ការកើនឡើងនេះដោយសារតែ​ការជួល​កើនឡើង ១​ពិន្ទុធៀបនឹងត្រីមាសមុន និង​កើនឡើង​ ៤ភាគរយ​ធៀបនឹងឆ្នាំមុន​។​

ការកាន់កាប់​ការិយាល័យថ្មីជាមធ្យម​ កើនឡើង​​ ៩៦ភាគរយ​ ​អគារ​កម្រិត​  A ហើយនិងកម្រិត​ B នៅក្នុងតំបន់​ពាណិជ្ជកម្មកណ្តាល​មាន​ដំណើរ​ការ​លក់​ល្អ​នៅក្នុងត្រីមាសនេះ​ ពោលគឺកើន​កើនឡើង ១ពិន្ទុ បើធៀបនឹងត្រីមាសមុន ហើយ​ ៦​ ពិន្ទុ​បើធៀបនឹង​ឆ្នាំមុន​។​​

ក្នុងត្រីមាសទី​១នៃឆ្នាំ​២០១៦ ការទិញលក់​ទំហំ​ការិយាល័យ​មានប្រហែលជា ២៦,៤០០ម៉ែត្រការ៉េនៅទីក្រុងនេះ ពោលគឺធ្លាក់ចុះ ៥៤ភាគរយ​បើធៀបនឹងត្រីមាសមុន ប៉ុន្តែកើនឡើង ១៧៦​ភាគរយ​បើធៀបនឹង​ឆ្នាំមុន​។ ដោយ​សារតែ​មាន​តម្រូវការ​កើនឡើងនោះ តម្លៃការិយាល័យ​ប្រភេទ A និង​ប្រភេទ B ត្រូវបានគេរំពឹងថានឹងកើនឡើងនៅឆ្នាំក្រោយនេះ​។ ក្រុមហ៊ុន Savills ក៏បានរំពឹងផងដែរថា ការជួលនឹងកើនឡើង​ប្រហែលជា ៤ភាគរយ​ផងដែរក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈ​ពេល​ ៣ឆ្នាំក្រោយៗនេះ​​។​

សម្រាប់ទីក្រុងហាណូយ​វិញ សន្ទស្សន៍​គេហដ្ឋាន​មាន​ ១០៧.៥​ពិន្ទុ ពោលគឺ​ធ្លាក់ចុះតិចជាងមួយ​ពិន្ទុ​បើធៀបនឹង​ត្រីមាសមុន​ ប៉ុន្តែកើនឡើង ០.២​ពិន្ទុ​បើធៀបនឹង​ឆ្នាំមុន​។

បន្ទាប់​ពី​តម្លៃលក់​កើនឡើង​នៅក្នុងត្រីមាសទី​២ ​នៃពាក់កណ្តាលឆ្នាំមុននោះ ត្រីមាសទី១​ បានធ្លាក់ចុះយ៉ាងខ្លាំង​ដល់ ៥,៦០០​នៃការលក់​ ឬ១៣ភាគរយ​បើធៀបនឹងត្រីមាសមុន ប៉ុន្តែ​ ​បើធៀបនឹងឆ្នាំមុននោះ​​ មិន​មានការផ្លាស់ប្តូរទេ។​

នៅក្នុងត្រីមាសទី​១នៃឆ្នាំ​២០១៦នេះ សន្ទស្សន៍តម្លៃ​នៃការិយាល័យ​នៅក្នុងទីក្រុងនេះ​មាន​ ៥៧.៨​ពិន្ទុ ពោលគឺកើនឡើង ០.៧​ពិន្ទុ​បើធៀបនឹង​ត្រីមាសមុន​ ហើយ ១.៨​ភាគរយ​បើធៀបនឹងឆ្នាំមុន​។​​ ការជួលការិយាល័យ​គ្រប់កម្រិត​​ដែលរួមមាន​ A B និង C គឺជាកត្តាជំរុញ​ឱ្យមានកំណើន​នៃសន្ទស្សន៍នេះ​។​

ក្រុមហ៊ុននេះបានព្យាករទៀតថា នៅក្នុងឆ្នាំ២០១៦នេះ ការិយាល័យ​នៅក្នុងតំបន់​ពាណិជ្ជកម្ម​កណ្តាល​នឹងបន្តកើនឡើង ជាមួយនឹង​អត្រាប្រហែលជា ៧​ភាគរយ​។ ចំណែកការិយាល័យ​ដែលមិនស្ថិតនៅក្នុង​តំបន់ពាណិជ្ជកម្ម​កណ្តាល​វិញ​ ការលក់ និងការកាន់កាប់​ប្រហែលជាកើនឡើង ០.៧​ពិន្ទុ​បើធៀបនឹង​ត្រីមាសមុន ហើ​យកើនឡើង ២.២​ពិន្ទុ​បើធៀបនឹងឆ្នាំមុន​៕

image001

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print