នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិក

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិក បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ ក្រោមកិច្ចដឹកនាំសម្របសម្រួល នាយឧត្តមនាវី J. C. AQILINO មេបញ្ជាការកងទ័ពតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

អញ្ជើញចូលរួមកិច្ចប្រជុំនេះមានបណ្តាមេដឹកនាំ អគ្គបញ្ជាការ មកពី៥១ប្រទេស ក្នុងនោះគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។​

ថ្លែងក្នុងពិធីបើក នាយឧត្តមនាវី J. C. AQILINO បានបញ្ជាក់ថា កិច្ចប្រជុំនេះមានសារៈសំខាន់ ដើម្បីពិភាក្សាទាក់ទងទៅនឹងផលប៉ះពាល់សន្តិសុខក្នុងតំបន់ និងការប្រែប្រួលអាកាសធាតុ ដែលទឹកភ្លៀងបានធ្លាក់មកយ៉ាងច្រើនហួសពីការស្មាន។

ក្នុងបទអន្តរាគមន៍ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីបញ្ហាប្រឈមរួមរបស់ប្រទេសក្នុងតំបន់ ហើយសម្រាប់កម្ពុជា ក៏បានជួបប្រឈមបញ្ហាទឹកភ្លៀងធ្លាក់ច្រើន បណ្តាលឲ្យមានទឹកជំនន់ លិចលង់ បង្កផលប៉ះពាល់ដល់អាយុជីវិត ផលដំណាំ ជីវភាពរស់នៅ និងការរាតត្បាតជំងឺផ្សេងៗ។

...

ប្រឈមបញ្ហានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងនូវទស្សន:មួយចំនួនរួមមាន : ទី១ បណ្ដាប្រទេសនីមួយៗ ត្រូវម្ចាស់ការដោយខ្លួនឯង, ទី២ ការត្រៀមកម្លាំងអន្តរាគមន៍សម្រាប់ទប់ទល់, និងទី៣ ពង្រឹងការធ្វើសមយុទ្ធ ឬលំហាត់ហ្វឹកហ្វឺនរួមគ្នាទាំងក្នុងប្រទេស និងក្នុងតំបន់ ពិសេសកងកម្លាំងប្រដាប់អាវុធ ដែលជាកម្លាំងស្នូលសម្រាប់អន្តរាគមន៍៕ ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print