ខេត្តបន្ទាយមានជ័យ៖ លោក ហីុង ជ័យជាតិ សមាជិកក្រុមការងារចលនាខេត្តបន្ទាយមានជ័យ និងជាសមាជិកក្រុមការងារប្រចាំស្រុកភ្នំស្រុក បានដាក់ពាក្យទៅកាន់លោក សម រង្សីុ លាឈប់ពីគណបក្សសង្រ្គោះជាតិ បន្ទាប់ពីចូលបំរើបក្សមួយនេះចំនួន២១ ឆ្នាំកន្លងមក។
លោក ហីុង ជ័យជាតិ បានលើកឡើងថាៈ លោកបានមើលឃើញពីសកម្មភាពគណបក្សសង្រ្គោះជាតិ មិនបានបម្រើអោយផលប្រយោជន៍របស់ជាតិបន្តិចណាសោះឡើយ។ ផ្ទុយទៅវិញបើគណបក្សនេះបានកាន់អំណាចនោះ ប្រទេសដែលកំពុងមាន សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពេលបច្ចុប្បន្ននេះនឹងត្រូវបាត់បង់ ហើយធ្វើអោយក្រុមគ្រួសារលោក និងប្រជាពលរដ្ឋរងទុក្ខវេទនា។ សូមអាននូវលិិខិតលាលែងចេញពីបក្សសង្រ្គោះជាតិរបស់លោក ហុីង ជ័យជាតិ ដូចខាងក្រោមនេះ៖
ដោយ៖ សុខ ខេមរា
...