នាំ​គ្នា​ទៅ​បាញ់​សត្វព្រៃ​ បែរជា​បាញ់​គ្នា​ឯង​ស្លាប់​

ចែករំលែក៖

​ខេត្តឧត្តរមានជ័យ​៖​ ក្មេង​ជំទង់​ម្នាក់​ឈ្មោះ​ លឹ​ម​ លាត​ ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ​ បាន​ស្លាប់​ដោយសា​តែ​ក្មេង​ជំទង់​ម្នាក់​ទៀត​បាញ់​នឹង​កាំ​ឆ្នៃ​ ប្រភេទ​ឆ្នុក​ ចំ​ត្រូវ​គល់ភ្លៅ​ខាងស្តាំ​ កាលពី​ម៉ោង​៧​យប់​នា​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចម្ងាយ​៥​គីឡូម៉ែត្រ​ខាងក្រោយ​ភូមិ​ថ្នល់កែង​ ឃុំ​ត្រពាំង​ប្រាសាទ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​ ។​

​តាម​របាយការណ៍​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​ បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ក្មេង​ទាំង​២​បាន​នាំ​គ្នា​ទៅ​បាញ់​សត្វ​នៅ​ព្រៃ​ខាងក្រោយ​ភូមិ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ នា​ថ្ងៃ​ដដែល​ លុះ​ទៅ​ដល់​ព្រៃ​ ក៏​បាន​បំបែក​គ្នា​ដើរ​ព័ទ្ធ​ជុំវិញ​ក​ម្ពោ​ធ​ព្រៃ​មួយ​ លុះ​ដើរ​បាន​មួយសន្ទុះ​ឈ្មោះ​ ម៉ុ​ត​ ពុត​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ ដែល​ជា​អ្នក​កាន់​កាំភ្លើង​ឆ្នុក​ បានឃើញ​ព្រៃ​រង្គើរៗ​ ក៏​ស្រែកសួរ​ដើម្បី​កុំអោយ​ច្រឡំ​ ប៉ុន្តែ​ពេល​ឈ្មោះ​ ម៉ុ​ត​ ពុត​ នោះ​ស្រែកសួរ​ជា​ច្រើន​ដង​មិន​ឮ​សម្លេង​ឆ្លើយ​តប​ទេ​ ទើប​រូបគេ​ស្មាន​ តែ​សត្វ​ ក៏​បាញ់​តម្រង់​ទៅ​គុ​ម្ពោ​ធ​ព្រៃ​ដែល​រង្គើរ​នោះ​តែ​ម្តង​ ។​ ​

ពេល​បាញ់​ត្រូវ​ហើយ​ ក៏​ស្រាប់តែ​ឮ​សម្លេង​ក្មេង​រង​គ្រោះ​ស្រែក​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ ។​ ឃើញ​ដូច្នោះ​ឈ្មោះ​ ម៉ុ​ត​ ពុត​ បាន​ស្ទុះ​យក​ក្រណាត់​ទៅ​ចង​ដើម្បី​កុំអោយ​ឈាម​ហូរ​ ហើយ​បាន​គ្រាហ៍​ក្មេង​រង​គ្រោះ​មក​ភូមិ​វិញ​ រហូត​ដល់​ម៉ោង​៧​យប់​ ក្មេង​រង​គ្រោះ​បាន​ស្លាប់​ ឃើញ​ដូច្នោះ​ឈ្មោះ​ ម៉ុ​ត​ ពុត​ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ៕​ ប៉ែន​ នួន

odor

...

odor-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print