នគរបាលខេត្តកោះកុងឃាត់ខ្លួនជនសង្ស័យ៨នាក់ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកោះកុង ៖ ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន៨នាក់ ត្រូវបានសមត្ថកិច្ចនគរបាលនៃកម្លាំង​នគរបាលករិយាល័យប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយ​កម្លាំង​​នគរបាលស្រុកមណ្ឌលសីមា ឃាត់ខ្លួនបានជាបន្តបន្ទាប់លើគោលដៅ២ ក្នុងភូមិ២ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង៦នាក់រួមមាន ទី១ ឈ្មោះ លន់ អេង អាយុ៥០ឆ្នាំ មុខរបរជាអ្នកលក់នំចេក ចៀន ហើយដកហូតវត្ថុតាងជាម្សៅសថ្លា ទូរស័ព្ទដៃ ៩គ្រឿង និងឧបករណ៍ សម្រាប់ ប្រើប្រាស់មួយចំនួនទៀត, ទី២ ឈ្មោះស្រីលក្ខ័ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបររកស៊ីផ្លូវភេទ, ទី៣ ឈ្មោះលីន ដា ភេទស្រី អាយុ៣០ឆ្នាំ មុខរបររកស៊ីផ្លូវភេទ, ទី៤ឈ្មោះជា ស្វិត អាយុ២០ឆ្នាំ មុខរបរជា សិស្ស, ទី៥ ឈ្មោះសុខ ដា អាយុ៣១ឆ្នាំ មុខ របរមិនពិតប្រាកដ, ទី៦ ឈ្មោះជា ទិត្យ អាយុ ២២ឆ្នាំ មុខរបរម្ចាស់ហាងអ៊ិនធើណិត, ទី៧ ឈ្មោះងួន សេងហួរ អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២ ឈ្មោះសេង ស៊ុន អាយុ១៦ ឆ្នាំ មុខរបរជាសិស្ស ដែលពួកគេទាំង៧ រស់នៅភូមិ-ឃុំកើតហេតុ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ព្រមទាំងដកហូតឧបករណ៍សម្រាប់ជក់ មួយចំនួន ថង់បា្លស្ទិក​ច្រកថ្នាំចំនួន៧៥ថង់ និងស្រោមអនាម័យ ចំនួន១៨៥ស្រោម ។
ប្រភពព័ត៌មានពីមន្រ្ដីនគរបាលបានឲ្យដឹងថា​ ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ច​នគរបាល​​​បានស៊ើបអង្កេតលើមុខសញ្ញាជាស្រ្ដីឈ្មោះលន់ អេង ដែលជាអ្នកចែកចាយគ្រឿងញៀន រហូតមានភស្ដុងតាងគ្រប់គ្រាន់ ទើបឈាន់ដល់ការឃាត់ខ្លួនដល់កន្លែងស្នាក់នៅតែម្ដង។ ក្រោយពេល​ឃាត់ខ្លួន ស្រ្ដីរូបនេះក៏បានប្រាប់​សមត្ថកិច្ចពីមុខសញ្ញាផ្សេងមួយទៀតដែលជា​មុខសញ្ញាជក់គ្រឿង​ញៀន ទើបសមត្ថកិច្ចចេញកម្លាំងទៅបង្រ្កាបបាន៧នាក់បន្ថែមទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ ត្រូវបានឃុំខ្លួននៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង ការដ្ឋាននគរបាលខេត្ដកោះកុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្ដ តាមនីតិវិធី៕

20150727-142527.jpg

20150727-142536.jpg

20150727-142540.jpg

20150727-142548.jpg

20150727-142552.jpg

20150727-142556.jpg

...

20150727-142544.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print