ភ្នំពេញ ៖ កម្មការនីចំនួន១៩នាក់នៅរោងចក្រ យីហោ អី ហ្វា បានដួលសន្លប់ជាបន្តបន្ទាប់ដោយសារតែអាកាសធាតុក្តៅខ្លាំងពេកនិងខ្វះអ៊ុកស៊ីសែន បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី ២៧ ខែកក្ដដា ឆ្នាំ២០១៥ ស្តិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីកម្មការនីបាន អោយដឹងថា មុនពេលកើតហេតុប្រមាណ៣ទៅ៤ថ្ងៃមុនថៅកែរោងចក្របានដឹកកំណាត់ ដែលបានសភាពកំទិចហុយ ទើបពួកគេបាននាំគ្នាបិទម៉ាសជាច្រើនជាន់ព្រោះខ្លាចពេលដកដង្ហើមចេញចូលកំទិចប្រណាត់ចូលក្នុងខ្លួនបណ្តាលអោយខូចសុខភាព លុះមកដល់វេលាកើតហេតុពួកគេធ្វើការជាធម្មតា បន្ទាប់មកដោយសារតែខ្វះអ៊ុកស៊ីសែននិងគ្មានខ្យល់ចេញចូលទើបបង្ករអោយពួកគេដួលសន្លប់ជាបន្តបន្ទាប់ចំនួន១៩នាក់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យមូលមិត្តភ្លាមៗ ។
សាក្សីដែលបានបន្តថា ទាក់ទិននិងករណីខាងលើនេះមិនបង្កអោយគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។គួរបញ្ជាក់ផងដែលថា នៅថ្ងៃទី២៤ ខែឆ្នាំដដែល មានករណីកម្មការនីដួលសន្លប់ចំនួន១៧នាក់ម្តងរួចមកហើយដោយសារអាកាសធាតុក្តៅខ្លាំងពេក ៕សុខា សែនជ័យ