បើកម៉ូតូបញ្ច្រាស់ទិសទាំងស្រវឹងជោគជាំ ជ្រុលបុករថយន្តរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិហ្វីលីពីន២នាក់ជិះម៉ូតូម្នាក់មួយគ្រឿងយ៉ាងលឿនទាំងស្ថានភាពស្រវឹងនិងជិះបញ្ច្រាស់ទិសចរាចរណ៍ ដល់ត្រង់ផ្លូវបំបែកក៏ជ្រុលទៅបុកជាមួយនិងរថយន្តមួយគ្រឿងយ៉ាងពេញទំហឹងបណ្តាលឲ្យដួលរបួសធ្ងន់ខ្លួនឯង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣៥នាទីទាបភ្លឺថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០១៦​ តាមបណ្តោយផ្លូវលេខ៥១កែង១៣០ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។

ជនរងគ្រោះមានគ្នា២នាក់មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជាជនជាតិហ្វីលីពីន ជិះម៉ូតូ២គ្រឿង ទី១. ម៉ាក SUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G-4625 ម្ចាស់របួសធ្ងន់ បាក់ស្មារខាងស្តាំ ទី២. ម៉ាក SUZUKI STEP ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AA-5238 ម្ចាស់របួសបែកមុខបែកមាត់ ត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

តាមសាក្សីដែលបានឃើញហេតុការបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងនិងជិះបញ្ច្រាស់ទិសចរាចរណ៍ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ក្នុងទិសដៅពីត្បូងទៅជើង ពេលជិះមកដល់ចំណុចផ្លូវបំបែកជាបួន​ ម៉ូតូ VIVA ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្ត CAMRY ឆ្នាំ៨៩ ពណ៌ស្លែដែលធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១៣០ ក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យរងរបួសធ្ងន់ រីឯម៉ូតូ STEP ជិះទៅប៉ះគូទរថយន្តបណ្តាលឲ្យដួលអូសជិត១០ម៉ែត្ររបួសបែកមុខមាត់ បន្ទាប់ពីបុកភ្លាមៗរថយន្តមិនបានឈប់មើលទេបានបន្ថែមល្បឿនជិះគេចបាត់ស្រមោល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិចឯកជន រីឯម៉ូតូត្រូវបានមិត្តភក្តិរជនរងគ្រោះដឹកតាមម៉ូតូកង់បីយកទៅផ្ទះខ្លួនឯងដោយមិនឃើញមានសមត្ថកិច្ចចុះទៅកន្លែងកើតហេតុនោះទេ ៕

image

image

image

image

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print