ខេត្តមណ្ឌលគិរីៈ ខណៈរដូវវស្សាបានចូលមកដល់ បងប្អូនប្រជាកសិករនៅក្នុងខេត្តមណ្ឌលគិរី ក៏ដូចជាបណ្តាខេត្តដទៃទៀតផងដែរ បាននឹងកំពុងចាប់ផ្តើមការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សារបស់ខ្លួនជាបណ្តើរៗហើយ ។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថាបានអោយដឹងថាៈ គិតមកត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៦ ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សានៅក្នុងខេត្តមណ្ឌលគិរី សម្រេចបានលើផ្ទៃដី ចំនួន ១.១២៨ ហិកតា ស្មើនឹងប្រមាណ ៥ ភាគរយ នៃផែនការដែលបានដាក់ចុះ ចំនួន ២០.០០០ ហិកតា ៕
ដោយ សុខ ខេមរា
...