ភ្នំពេញៈ រថយន្តឡិចស៊ីសមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនដោយមិនបានមើលមុខជ្រុលបុករថយន្តដឹកគ្រួសដែលកំពុងសាងសង់ផ្លូវបណ្តាលអោយរងការខូចខាតយ៉ាងដំណំសំណាងមិនមានអ្នករបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទាបភ្លឺឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនះSVMតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរ៉ុស្សី ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញក្រុមការដ្ឋានសំណង់ជួសជុលផ្លូវកំពុងជួសជុលនិងរថយន្តដឹកគ្រួសម៉ាកកូរ៉េមួយគ្រឿងនៅកណ្តាលផ្លូវដែលមានស្លាកសញ្ញាត្រឹមត្រូវភ្លាមនោះស្រាប់តែមានរថយន្តឡិចស៊ីសRX300 ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AJ 9287 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដោយមិនបានមើលមុខសង្ស័យងោកមួយភាំងក៏ជ្រុលបុករថយន្តដឹកគ្រួសពីក្រោយពេញទំហឹងបណ្តាលអោយរងការខូចខាតតែសំណាងមិនមានរបួសដល់កម្មករ។
ក្រោយពេលកើតហេតុបុរសបើករថយន្តបង្កបានខលហៅបងប្អូនមកដោះស្រាយដោយចេញថ្លៃខូចខាតទៅភាគីខាងរងគ្រោះចំនួន១៥៥០ដុល្លារដើម្បីបញ្ចប់រឿង៕
សុខាសែនជ័យ