រថយន្តហាយឡែនឌ័របើកលឿនបុកម៉ូតូសេ១២៥ ត្រង់ផ្លូវបំបែកជាបួនរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រួមដំណើរជាមួយមិត្តភក្តិ៣នាក់ទៀត បើករថយន្តហាយឡែនឌ័រ ពណ៌ស ១គ្រឿងក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូសេ១២៥ របស់បុរសម្នាក់ពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះភ្លាម ៗ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១ ខែមិថុនា ​ឆ្នាំ​២០១៦​ នៅលើផ្លូវបេតុងរោងចក្រ ដំបូលខៀវ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូសង់ សេ១២៥ ស៊េរ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM-1636 តាមផ្លូវបេតុងរោងចក្រដំបូលខៀវ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ផ្លូវបំបែកជាបួនក៏មានរថយន្តហាយឡែនឌឺ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5711 បើកបរលឿន ទិសដៅបញ្ច្រាស់ទិសគ្នាបានបុកម៉ូតូចំពីមុខពេញទំហឹង ផ្លោងជនរងគ្រោះជិះម៉ូតូបោកផ្ទប់កញ្ជក់រថយន្តធ្លាក់មកដីរងរបួសធ្ងន់  ចំណែករថយន្តបង្ករនិងម៉ូតូខូតខាតយ៉ាងដំណំ ។

សាក្សីដដែលបានបន្តថា ដោយឃើញអ្នកបើកបររថយន្តហាយឡែនឌ័រមិនព្រមចុះពីរថយន្តមកមើលជនរងគ្រោះ ណាមួយអ្នកបើកបរជាជនជាតិចិនទៀតនោះធ្វើឲ្យប្រជាពលរដ្ធដែលមកចោមរោមមើលហេតុការណ៍ ក៏មានចិត្តខឹងសម្បាយ៉ាងខ្លាំង ព្រមទាំងអ្នកខ្លះយកដុំថ្មគប់លើរថយន្តផងដែរ ខណៈដែលសមត្ថកិច្ចការពារកន្លែងកើតហេតុ ក៏ប្រជាពលរដ្ធបានបោះពាក្យសំដីថា សមត្ថកិច្ចការពារជនបង្ករថែមទៀតផង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយក្លីនិកឯកជនដឹកទៅព្យាបាល ចំណែកម៉ូតូនិងរថយន្តបង្ការព្រមទាំងអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនាំទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយ៕

image1

image2

image3

ដោយ៖ សុខា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print