មាន សូនីតា ថានឹងរួមជាគ្នាជាមួយ Legend ដើម្បីបន្តជួយដល់សង្គម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ តារាសម្តែងស្រីសម្តីផ្អែមកញ្ញា មាន សូនីតា បានបង្ហាញខ្លួនជាមួយនឹងថ្នាក់ដឹកនាំបុគ្គលិកនៃរោងភាពយន្ត Legend ដើម្បីសាកសួរសុខទុក្ខ និងយកអំណោយជូនដល់កុមារប្រមាណជិត ២០០នាក់នា​ឱកាសទិវាកុមារអន្តរជាតិលើកទី៦៧។ កម្មវិធីនេះបានធ្វើឡើងនៅក្នុងបរិវេនអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា (CCAF) ស្ថិនភូមិត្រពាំងអណ្ដូង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​។

កម្មវិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦​ ដែលជាថ្ងៃទិវាសិទ្ធិកុមារអន្តរជាតិលើកទី៦៧ នេះ ក្រៅពីវត្តមានម្ចាស់រោងភាពយន្ត Legend និងប្រធានអង្គការ CCAF និងក្រុមការងារជាច្រើនហើយនោះក្នុងនោះគេបានសង្កេតឃើញវត្តមានតារាសម្ដែងដ៏ល្បីគឺកញ្ញា មាន សូនីតា ដែលជាឯកអគ្គរាជទូតសុឆន្ទៈតំណាងឲ្យរោងភាពយន្ត Legend និងតារាសម្ដែង ហង្ស ម៉ារិនី ដែលជាតារាសម្ដែងលេចធ្លោ ក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ជនក្រីក្រ កុមារកំព្រា ក៏បានអញ្ជើញទៅចូលរួម ក្នុងពិធីនេះផងដែរ។ កម្មវិធីដែលពួកគេធ្វើពេញមួយព្រឹករួមគ្នាមានដូចជាការដាំដើមឈើ ការផ្តិតម្រាមដៃជាមួយនឹងថ្នាំពណ៌នៅលើជញ្ជាំងសាលារៀន  ការលេងល្បែងកម្សាន្ត ចែក អំណោយជាសម្ភារៈ សិក្សា ចំណីអាហារ ការទទួលទានអាហាររួមគ្នា ការថតរួបរួមគ្នាជាអនុស្សាវរីយ៍ជាដើម។

តារាសម្តែង មាន សូនីតា បានបញ្ជាក់ថា នាងពិតជាសប្បាយរីករាយក្នុងការរួមគ្នាជាមួយនឹងរោងភាពយន្ត Legend ដើម្បីការងារមនុស្សធម៌ និងកិច្ចការងារសង្គមមួយចំនួនកន្លងមក។ នាងបញ្ជាក់ថា វាគឺជាការឆ្លុះបញ្ចាំងពីការជួយត្រឡប់ទៅសង្គមវិញទៅតាមលទ្ធភាពដែលនាង ថ្នាក់ដឹកនាំ និងបុគ្គលិកអាចជួយបាន។ តារាស្រីដែលល្បីឈ្មោះនឹងសកម្មភាពសង្គមរូបនេះបញ្ជាក់ដែរថា នឹងបន្តចូលរួមផ្សព្វផ្សាយជំរុញលើកទឹកចិត្តដល់កុមារបន្តទៀតពិសេសជាមួយនឹងសកម្មភាពមួយចំនួនទៀតដែលជួយដល់សង្គមជាតិ។

អ្នកស្រី គីវ ឆវ៉េត ម្ចាស់រោងភាពយន្ត Legend បានថ្លែងប្រាប់ឲ្យដឹងថា នេះគឺជាលើកទី១ ដែលសម្ភារទាំងនេះ បានមកពីសប្បុរសជននានា បានចូលរួមតាមរយៈការកៀគរ​ស្វែងរកមូលនិធីដើម្បីជួយសង្គមជាពិសេសគឺកុមារក្រីក្រ តាមជនបទ ។ អ្នកស្រីបន្តថា ថ្វីដ្បិតតែ​ Legend ជារោងភាពយន្តបម្រើឲ្យវិស័យសិល្បៈភាពយន្ត​ ប៉ុន្តែ Legend ក៏មិនភ្លេចចំពោះការធ្វើកម្មវិធីសប្បុរសធម៌ចូលរួមក្នុងការងារជួយសង្គមជាពិសេសការសិក្សា​របស់ក្មួយៗកុមារក្រីក្រ ដោយរោងភាពយន្តបានផ្សព្វផ្សាយតាមរយៈ Facebook, Line និងបណ្ដាញសង្គមផ្សេងៗទៀតដើម្បីបង្កើតជាមូលនិធិស្វែង​រកសប្បុរសជនឲ្យចូលរួមបន្ថែមទៀត ហើយថ្ងៃនេះយើងទទួលបាន សម្ភារសិក្សាមួយចំនួន​​ចែកជូនដល់ពួកគេ។ លោកស្រីបន្តថា កន្លងមករោងភាពយន្ត Legend តែងតែធ្វើសកម្មភាពបែបនេះ ហើយការជ្រើសរើសមូលដ្ឋាននេះ ដើម្បីចែកសម្ភារសិក្សា ព្រោះតែអ្នកស្រីមើលឃើញថា កុមារនៅទីនេះកំពុងតែខ្លះខាតខ្លាំងទាំងសម្ភារសិក្សានិងសាលា និងកំពុងតែដង្ហោយរកជំនួយ ទើបក្រុមការងារជ្រើសយកកន្លែងនេះតែម្ដង ហើយរោងភាពយន្ត Legend នឹងមានគម្រោងជួយជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះដែររោងភាពយន្តរួមទាំងសប្បុរសជនមួយចំនួនក៏បានរួមគ្នាផ្តល់ឲ្យអង្គការផងដែរនូវសម្ភារៈសិក្សា ថវិការមួយចំនួនផងដែរ។

លោក ហ៊ីង ចាន់ណារិទ្ធ ប្រធានអង្គការ CCAF (អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា) បានថ្លែងបញ្ជាក់ថា កុមារទាំង១៩២នាក់មកពីតំបន់ជុំវិញនេះខណៈដែលពួកគេទទួលបានការសិក្សាពីរដ្ឋរួមពួកគេអាចមកសិក្សាថ្នាក់ភាសាអង់គ្លេសបាននៅទីនេះ។ លោកបញ្ជាក់ថា ជាការពិតក្មេងតូចៗ ដែលកំពុងតែរៀន​ភាសាអង់គ្លេស​នៅក្នុងសាលានេះ ពិតជាជួបការខ្វះខាតមែន ជាពិសេសគឺបន្ទប់រៀន និងគ្រូបង្រៀនផងដែរ ដោយត្រូវចែកជាពីរវេន​ ហើយថ្នាក់នីមួយៗ មានចំនួនសិស្សច្រើនទៀតផង ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រោងភាពយន្ត Legend​  និងសិល្បករសិល្បការិនីដែលបាននាំយកអំណោយជាសម្ភារសិក្សា និងរបស់ប្រើប្រាស់ផ្សេងៗទៀត មកចែកជូនដល់កុមារក្រីក្រនៅថ្ងៃនេះ ហើយពិតជាអាចសម្រួលដល់ការសិក្សារបស់ក្មួយៗបានមួយកម្រិតធំ ហើយក៏ជាកម្លាំងចិត្តថ្មីមួយទៀតដើម្បីឲ្យពួកគេបន្តក្រេបយកចំណេះដឹងនេះឲ្យអនាគតរបស់ពួកគេភ្លឺស្វាង៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

1 (7)

1 (1)

1 (2)

1 (3)

1 (5)

1 (6)

1 (7)

1 (9)

1 (10)

1 (12)

1 (14)

1 (15)

1 (16)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print