កាលពីម៉ោង ៤:០០ មុននេះបន្តិចសម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចូលរួមបិទជាផ្លូវការនៃ វេទិការសេដ្ឋកិច្ចស្តីពីអាស៊ាន (World Economic Forum on ASEAN, នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

ចែករំលែក៖

សម្តេចតេជោ​ បានមានប្រសាសន៍អោយដឹងលើហ្វេសប៊ុកសម្តេចថាៈ​ ខ្ញុំទើបបានចូលរួមបិទជាផ្លូវការនៃ វេទិការសេដ្ឋកិច្ចស្តីពីអាស៊ាន (World Economic Forum on ASEAN, នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីម៉ោង ៤:០០ មុននេះបន្តិច។ តាមរយៈកិច្ចពិភាក្សាដែលមានរយៈពេលពីរថ្ងៃកន្លងមកនេះដែលមានអ្នកចូលរួមជាច្រើនមកពីបណ្តាប្រទេសនានា គឺកម្ពុជាបានបង្កើនមិត្តភាពនិងផ្សាភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសជាច្រើនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនានា ជាពិសេសលើវិស័យសេដ្ឋកិច្ចដែលជាសសៃឈាមក្នុងការអភិវឌ្ឍន៌ប្រទេស។
នៅក្នុងសហសវត្សថ្មីនេះ មិនថាតែកម្ពុជាទេ គឺប្រទេសនីមួយៗត្រូវការចែករំលែកបទពិសោធន៍ និងពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការអភិវឌ្ឍន៌ប្រទេសជាតិអោយឆាប់រីកចម្រើនទៅមុខ។ កំណើនសេដ្ឋកិច្ចកម្ពុជាពេលនេះបានបង្ហាញអោយឃើញអំពីការរីកចម្រើនជាវិជ្ជមានទៅមុខ។ ទន្ទឹមនឹងនេះ កម្ពុជាត្រូវថែរក្សាស្ថេរភាពនយោបាយ សន្តិសុខសង្គម និងសុខសន្តិភាព ដើម្បីទាក់ទាញវិនិយោគទុនបរទសមកវិនិយោគនៅក្នុងប្រទេសយើងអោយកាន់តែច្រើឡើងថែមទៀត។ ជាមួយគ្នានេះដែរកម្ពុជាក៏ត្រូវជំរុញការអភិវឌ្ឍន៌ធនធានមនុស្សប្រកបដោយសមត្ថភាពទាំងជំនាញបច្ចេកទេស ភាសា ស្របជាមួយការរីកចម្រើននៃបច្ចេកវិទ្យាដែលជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៌ប្រទេស។

នៅក្នុងកម្មវិធីបិទវេទិការរសៀលនេះ យើងបានផ្សព្វផ្សាយវីដេអូអំពីកម្ពុជា និងសក្តានុពលរបស់ប្រទេសយើងជូនភ្ញៀវអន្តរជាតិទស្សនាផងដែរ។ នៅឆ្នាំ២០១៧ខាងមុខនេះ កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិការសេដ្ឋកិច្ចេពិភពលោក ហើយយើងសង្ឃឹមថា កម្ពុជានឹងទាក់ទាញវិនិយោគទុន និងទេសចរណ៌អន្តរជាតិកាន់តែច្រើនឡើងថែមទៀតជាមិនខាន។

នៅថ្ងៃស្អែកនេះ ខ្ញុំនិងភរិយាព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នឹងចាប់ផ្តើមទស្សនៈកិច្ចផ្លូវការនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីពង្រឹងមិត្តភាព និងសហប្រតិបត្តិការដើម្បីផលប្រយោជន៌នៃប្រជាជាតិយើងទាំងពីរ។ សូមជូនពរបងប្អូនជនរួមជាតិទាំអស់ជួបតែសេចក្តិសុខគ្រប់ៗគ្នា៕​

image image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print