សម្តេចតេជោ​ ហ៊ុន​ សែន​ ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Rul Maria de Aroujo នាយករដ្ឋមន្រ្តីទីម័រឡេស្តេ (Timor-Leste)

ចែករំលែក៖

ប្រទេសម៉ាឡេសុីៈ​ កាលពីរសៀលថ្ងៃម្សិលមិញ បន្ទាប់ពីបានចូលរួមបិទវេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី ២៥ រួចហើយ សម្តេចតេជោ​ ហ៊ុន​ សែន​ បានឆ្លៀតជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Rul Maria de Aroujo នាយករដ្ឋមន្រ្តីទីម័រឡេស្តេ (Timor-Leste) ដែលលោកបានអញ្ចើញចូលរួមចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសម៉ាឡេស៊ីជាមួយសម្តេច។ កិច្ចពិភាក្សានេះគឺផ្តោតសំខាន់លើការពង្រឹងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញការរីកចម្រើននៃប្រទេសយើងទាំងពីរអោយបានខ្លាំងឡើងថែមទៀត។ សម្តេចតេជោ​ បានមានប្រសាសន៍ថាៈ​ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំគាំទ្រប្រទេស Timor-Leste ដើម្បីបានចូលជាសមាជិកអាស៊ានទី១១ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនសមាជិកបន្ថែមក្នុងការជំរុញនិងថែរក្សាស្ថានភាពក្នុងតំបន់អោយកាន់តែប្រសើរឡើង។

កិច្ចពិភាក្សាកាលពីរសៀលម្សិលមិញនេះគឺបានរិតបន្ថែមនូវចំណងមិត្តភាពកាន់តែល្អប្រសើររវាងប្រទេសយើងទាំងពីរ ហើយខ្ញុំក៏បានអញ្ជើញលោកនាយករដ្ឋមន្រ្តី Timor-Leste ចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកលើកទី២៦ ស្តីពីអាស៊ាន នៅកម្ពុជាក្នុងខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះផងដែរ៕​

image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print