លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទី ១២ សរុបចំនួន ៨៦២ នាក់

ចែករំលែក៖

ខេត្តកណ្តាល : នៅព្រឹកថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយ អស់លោក លោកស្រីក្រុមការងារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទី ១២ សរុបចំនួន ៨៦២ នាក់ ។
មានមតិសំណេះសំណាលនាឱកាសនេះ លោករដ្ឋមន្រ្តី ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានសំដែងនូវការអបអរសាទរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យជូនដល់គ្រួសារ និងសង្គមជាតិ ហើយក៏បានផ្តាំផ្ញើដល់ក្មួយៗដែលពុំបានប្រលងជាប់ ត្រូវធ្វើការសិក្សារៀនសូត្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយទៀត ព្រោះក្មួយៗទាំងអស់ គឺជា ទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់នាថ្ងៃខាងមុខ ក្មួយៗ​មិន​ត្រឹម​តែ​រៀន​ឲ្យ​បាន​តែ​​ជាប់​​ប៉ុណ្ណោះ​ទេ​ ត្រូវ​រៀន​ឲ្យ​ចេះ​សម្រាប់​ខ្លួន​ឯង​ ហេីយ​ក្មួយ​ៗ​អាច​មាន​ឱកាស​សិក្សា​ និង​ប្រលង​ជាប់​នៅ​ពេល​នេះ​ ក៏​ដោយ​សារ​ប្រទេស​យើង​មាន​សន្តិភាព​ ដូច​នេះ​យើង​ទាំង​អស់​គ្នា​ សូម​អរគុណ​សន្តិភាព​ ។ ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីត-១៩ ជាសកល សូមក្មួយៗថែរក្សាសុខភាព និងសូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ។
សូមជម្រាបជូនថា ក្នុងសម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ ២០២២ នេះ លោករដ្ឋមន្រ្តី និងក្រុមការងារក៏បានជួយឧបត្ថម្ភកន្លែងស្នាក់នៅ ការធ្វើដំណើរ និងការហូបចុកដល់បេក្ខជនទាំងអស់ ផងដែរ និងដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗដែលទើបនឹងប្រលងជាប់ និងពុំបានប្រលងជាប់ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទី ១២ សរុបចំនួន ៨៦២ នាក់ លោករដ្ឋមន្រ្តី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានឧបត្ថម្ភដូចខាងក្រោម ៖
– និទ្ទេស A ចំនួន 03 នាក់ ម្នាក់ៗទទួលបានម៉ូតូ SCOPY-2023 ចំនួន 01 គ្រឿង
– និទ្ទេស B ចំនួន 39 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 400.000 រៀល
– និទ្ទេស C ចំនួន 126 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 320.000 រៀល
– និទ្ទេស D ចំនួន 226 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 240.000 រៀល
– និទ្ទេស E ចំនួន 231 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 160.000 រៀល
– សិស្សប្រលងធ្លាក់ ចំនួន 144 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 80.000 រៀល
-​ គណៈគ្រប់គ្រង​ និង​លោក​គ្រូ​ អ្នកគ្រូ​ ថ្នាក់​ទី​ ១២​ ចំនួន​ 114 នាក់​ ម្នាក់​ៗ​ថវិកា​ ចំនួន​ 100.000 រៀល​
– វិទ្យាល័យ ទេពប្រណម្យ 1.000.000 រៀល
– វិទ្យាល័យ ហ៊ុន សែន អូរកុង 1.000.000 រៀល
– វិទ្យាល័យ ហ៊ុន សែន កោះចិន 1.000.000 រៀល
– វិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ 1.000.000 រៀល
– វិទ្យាល័យ ហ៊ុន សែន ព្រែកតាទែន 1.000.000 រៀល
– រដ្ឋបាលស្រុកពញឮ 1.000.000 រៀល
-​ ប៉ូលីស​ 1.000.000 រៀល ៕

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print