ភ្នំពេញ ៖ ២ ម៉ោងទៀតឈានចូលដល់ឆ្នាំ ២០២៣ ហើយ!
ឆ្នាំនេះពិតជាពិសេស ទាំងសម្រាប់ប្រជាពលរដ្ឋលើសកលលោក ពិសេសនិងសម្រាប់វិស័យការបរទេសកម្ពុជា។
ថ្នាក់ដឹកនាំកម្ពុជា បានលើកឡើងថា៖ សូមថ្លែងអំណរគុណដល់ក្រុមគ្រួសារ មិត្តភ័ក្តិ សហសេវិក សហការីនិងបុគ្គលពាក់ព័ន្ធគ្រប់រូប ដែលបានចូលរួមចំណែកសម្រេចបាននូវការងារទាំងពួងនេះ ដោយរាប់តាំងពីការលើកទឹកចិត្ត និងការគាំទ្រជាហូរហែរពីពួកគាត់ដល់ខ្ញុំពេញមួយឆ្នាំនេះ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការ បរទេស និង សហប្រតិបត្តិការ អន្តរជាតិ បានថ្លែងថា៖ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលសម្រាប់ឆ្នាំខាងមុខនេះ ព្រមទាំងប្រកបដោយភាពជោគជ័យរាល់គ្រប់ភារកិច្ច។
ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានមានប្រសាសន៍ថា៖ ក្នុងឱកាសចូលថ្មី ឆ្នាំសកល ២០២៣ នេះ សូមជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ទទួលបានសុខភាពល្អបរិបូរណ៍ សេចក្តីសុខ សេចក្តីចម្រើន អាយុយឺនយូរ សុភមង្គល និងជោគជ័យគ្រប់កិច្ចគ្រប់ៗគ្នា។
សម្តេចសូម បើកបរដោយប្រុងប្រយ័ត្ន និងទទួលបានសុខសុវត្តិភាពក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែងជាពិសេសថែរក្សាសុខភាពអោយបានល្អ ប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ ដើម្បីការពារកូវីដ១៩ ទាំងអស់គ្នា៕
ដោយ ៖ សុខ ខេមរា