ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានរម្លឹកពីខួប៤៧ឆ្នាំ នៃថ្ងៃរៀបការ ដែលត្រូវនឹងថ្ងៃស្អែកនេះ ។
សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ស្អែកជាខួប៤៧ឆ្នាំនៃថ្ងៃរៀបការ(៥មករា ១៩៧៦.៥មករា២០២៣.)។
សម្តេចមានប្រសាសន៍លើកឡើងថា, ពេលវេលាដ៍លំបាកបំផុតជាមួយទឹកភ្នែក រាប់លានដំណក់ ប្តីប្រពន្ធយើងបានរួមជាមួយប្រជាជនកម្ពុជាក្រោកឈរឡើងតស៊ូដើម្បីការរស់រានមានជិវិតនិងការអភិវឌ្ឍដូចសព្វថ្ងៃ។
សម្តេចតេជោ ហ៊ុនសែន បានបន្តថា, យើងមិននឹកស្មានថាយើងអាចរស់រហូតមកដល់ពេលនេះឡើយបើប្រៀប
ជាមួយការលំបាកនាពេលនោះ។
សម្តេចតេជោ បានរម្លឹកថា, យើងក៍មិនបានគិតថាយើងមានកូននិងចៅចំនួនច្រើនដែលគួរស្រឡាញ់ដូចសព្វ
ថ្ងៃនេះដែរ។
សម្តេចតេជោ មានប្រសាសន៍ទៀតថា, មេរៀនបានបង្ហាញថារៀបការមានភ្លេង ឬអត់ភ្លេងគ្មានអ្វីខុសគ្នាទេបញ្ហាស្ថិតត្រង់ថាស្រឡាញ់ស្មោះត្រង់យោគយល់ឲ្យ
គ្នាឬអត់?បែកបាក់ឬស្ថិតស្ថេរស្ថិតនៅលើ
ចំណុចនេះហើយ៕
ដោយ : សុខ ខេមរា