ភ្នំពេញ : នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្ដីពី “យុទ្ធសាស្ត្រនយោបាយព័ត៌មាន” ក្រោមអធិបតីភាព ប្រកាសបើកកម្មវិធី ដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានសមាសភាពចូលរួមជាអ្នកនាំពាក្យមកពីគ្រប់ក្រសួង-ស្ថាប័ន អភិបាលរងខេត្តទទួលបន្ទុកកិច្ចនាំពាក្យ និងប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត សរុបប្រមាណជាង ១០០រូប។
សូមបញ្ជាក់ថា, កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្ដីពី “យុទ្ធសាស្ត្រនយោបាយព័ត៌មាន” ដែលប្រព្រឹត្តទៅរយេៈពេលពេលពេញ ១ថ្ងៃនេះ មានគោលបំណងស្នូល ក្នុងកិច្ចពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការ រួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយ បំផុសអោយប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់ នូវសមិទ្ធផលដែលជាការប្រឹងប្រែងរបស់រដ្ឋបាលរដ្ឋបាលរាជធានី-ខេត្ត និងជំរុញការផ្ដល់សេវាសាធារណៈអោយទៅគៀកផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាបផងដែរ ៕