Barcelona គ្រងជើងឯក Spanish Super Cup ក្រោយយកឈ្នះ Real Madrid ៣ទល់១

ចែករំលែក៖

លោក Xavi បានដឹកនាំឈ្នះពានរង្វាន់ដំបូងរបស់គាត់ក្នុងនាមជាអ្នកចាត់ការក្លិប Barcelona បន្ទាប់ពីបានយកឈ្នះលើគូប្រជែងReal Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup ក្នុងលទ្ធផល៣ទល់១ កាលពីរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

ក្រុមកំពូលតារាង La Liga បាននាំមុខនៅពេលដែលកីឡាករ Gavi ដែលមានអាយុ១៨ឆ្នាំរកបានគ្រាប់បាល់ដំបូងនៅនាទីទី៣៣បន្ទាប់ពីការបញ្ជូនបាល់របស់ Robert Lewandowski កីឡាករ Lewandowski ដដែលបានរកគ្រាប់បាល់ទី២នៅចុងតង់ទី១នៅពេលដែលគាត់បានបញ្ចប់ពីការបញ្ជូនរបស់ Gavi

Gavi ទទួលបានបញ្ជូនបាល់១ទៀតនៅតង់ទី២ខណៈដែលគាត់បានបង្កើតឲ្យ Pedri ស៊ុតបញ្ចូលទីគ្រាប់ទី៣ នៅនាទីទី៦៩ មុនពេលខ្សែប្រយុទ្ធ Karim Benzema វាយបកបាន១គ្រាប់តាមពីក្រោយវិញនៅចុងម៉ោងនាទីទី៩០+៣។

គ្រាប់ បាល់ ចុង ម៉ោង របស់ កីឡាករ សញ្ជាតិ បារាំងរូបនេះ គឺ ជា ការ លួង លោមចិត្ត សម្រាប់ ក្រុម Real Madrid ដែល ជាគ្រាប់ បាល់ ដ៏ ល្អ ជាការពិតណាស់អ្នកចាំទី Thibaut Courtois បានរារាំង Barcelona ពីការព្យាយាមស៊ុតផងដែរដោយការសង្គ្រោះបាល់២ទៅ៣ដងផងដែរ។

 អតីតអ្នកចាំទីរបស់ Chelsea រូបនេះត្រូវបានធ្វើតេស្តដំបូងនៅពេលដែលគាត់បានបង្វែរការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់Lewandowski ស៊ុតចំគោលដៅ ហើយគាត់ក៏បានរក្សាការវាយបកដ៏ខ្លាំងរបស់ Ousmane Dembele ផងដែរ។ ប៉ុន្តែបន្ទាប់ពីPedri ទទួលបានគ្រាប់បាល់ទី៣ ពីក្រុមរបស់គាត់នៅពាក់កណ្តាលតង់ទីពីរ ខណៈដែល Barcelona បានឈ្នះពានរង្វាន់ Super Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨។

Real Madrid មិន អាច គ្រប់គ្រង ភាព អស្ចារ្យ របស់ Gavi ដែល រួម នឹង ការ បញ្ជូន បាល់២ គ្រាប់ របស់ គាត់ បាន ក្លាយ ជា អ្នកស៊ុត បញ្ចូល ទី ក្មេង បំផុត ក្នុង ពាន Spanish Super Cup ដោយ គ្រាប់ បាល់ របស់ គេ បាន លើស កំណត់ ត្រា របស់ អ្នក ចាត់ការ បច្ចុប្បន្ន Xavi

 កាល ពី ខែ តុលា ក្រុម ទាំង បាន ប៉ះ គ្នា ក្នុង ជំនួប El Clasico ជា លើក ដំបូង ក្នុង រដូវ កាល ដោយ Real Madrid បាន យកឈ្នះ ក្នុង លទ្ធផល ១។ ប៉ុន្តែ Barcelona បានសងសឹកវិញក្នុងពានរង្វាន់នេះ ហើយបច្ចុប្បន្នកំពុងឈរកំពូលតារាង La Liga មាន៣ពិន្ទុដាច់ពីក្រុម Real ជាមួយនឹងជ័យជម្នះនេះបានពង្រីកការមិនស្គាល់ចាញ់របស់ពួកគេក្នុងការប្រកួតទាំងអស់ដល់ទៅ៩ប្រកួត (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print