ខេត្តកណ្តាល៖ ដើម្បីបង្កើនការទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសនិងរក្សាសន្តិសុខជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលានោះមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាងបានសាងសង់អាគារមូលដ្ឋានថ្មីមួយទៀតនៅត្រើយខាងកើតទន្លេបាសាក់ជាប់សាលាឃុំត្រើយស្លាក្រោមការចំណាយថវិការពីលោកឧត្តមសេនីយ៍ត្រីសំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល។
ក្រោយពីការសាងសង់រួចក៏បានរៀបចំពិធីសម្ពោធកាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកញឹម វណ្ណឌិន អភិបាលនៃគណៈអភិបាលស្រុកស្អាងនិងមានការចូលរួមពីសប្បុរសជនរួមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋចូលរួមនេះ បើតាមការអោយដឹងពីលោកអ៊ូ ផល្លី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង។ បន្ទាប់ពីធីសម្ពោធរួចក៏មានរៀបចំពិធីពិសារអាហារសាមគ្គីនិងមានការប្រគំតន្ត្រីសម័យកំដរយ៉ាងសប្បាយរីករាយផងដែរ៕
ដោយ៖ ស្អាងជ័យ
...