ក្មេងប្រុសម្នាក់ស្លាប់ដោយសាររន្ទះបាញ់ខណៈកំពុងកំពុងលេងបាល់ទាត់​ជាមួយមិត្តភ័ក្រ្ត

ចែករំលែក៖

ខេត្តសៀមរាប៖ ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ ខណៈមេឃ​កំពុង​ភ្លៀងពេលដែលរូបគេកំពុងលេងបាល់ទាត់ជាមួយមិត្តភ័ក្រនៅកណ្តាលវាលស្រែបង្កឲ្យមាន​ការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅជិតនោះ។

ហេតុការរន្ទះបាញ់​ក្មេងប្រុស​អាយុ១៦ឆ្នាំម្នាក់ស្លាប់នោះកើតឡើងនៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ក្នុងវាលស្រែមួយ ដែលមានទីតាំងស្ថិតនៅក្រុមទី១៦ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

តាមប្រភពពីមន្រ្តីមូលដ្ឋានដែលបានចុះទៅដល់កន្លែងកើតហេតុឲ្យដឹងថា បន្ទាប់​ពីមានពលរដ្ឋបានរាយការណ៍មកថា មានករណីក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់​ស្លាប់​ ពេលដែល​ពួកគេកំពុងលេងបាល់ទាត់នៅ​វាល​ស្រែ ហើយពេលនោះ​មេឃកំពុងភ្លៀងលាយឡំនិងរន្ទះ ទើបបណ្តាលឲ្យរន្ទះបាញ់ស្លាប់ក្មេងម្នាក់ក្នុងចំណោមមិត្តភ័ក្ត្រជាច្រើននាក់ទៀត។

ប្រភពបានបន្តថា ក្រោយពីមានសេចក្តីរាយការមកនគរបាលប៉ុស្តិ៍សង្កាត់សាលាកំរើក ទើប​កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុភា្លមៗ ក៏ឃើញកុមាររងគ្រោះ​ដេកស្លាប់​ពិត​ប្រាកដ​មែន។ លោកបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ម៉ាក់ ហាត់ដាវី អាយុ១៦ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ។ ប្រភពបានបញ្ជាក់បន្ថែមថា តាមការពិនិត្យ​សាក​សពជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់សាលាកំរើក បានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

1 (1)

1 (2)

ដោយ៖ ប៊ុន រិទ្ធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print