លោកឧត្តមសេនីយ៍ត្រី ងួន គឿន ដឹកនាំកម្លាំងគោរពទង់ជាតិនិងអប់រំពង្រឹងកម្លាំងបំពេញតួនាទីបម្រើប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តរតនគិរី៖ លោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរីបានដឹកនាំកម្លាំងគោរពទង់ជាតិនិងអប់រំពង្រឹងកម្លាំងបំពេញតួនាទីបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងត្រួតពិនិត្យមើលសកម្មភាពរបស់ក្រុមថ្ងៃច័ន្ទស្លៀកពាក់ខ្មៅ នៅវេលាម៉ោងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ។

កន្លងមកនៅថ្ងៃច័ន្ទដើមសប្តាហ៍លោកឧត្តមសេនីយ៍តែងតែប្រមូលកម្លាំងនគរបាលទាំងអស់ឲ្យគោរពទង់ជាតិមិនដែលខានឡើយដើម្បីគោរពវិញ្ញាណខ័ណ្ឌដល់បុព្វបុរសខ្មែរយើងដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។

ក្នុងឱកាសនោះដែរលោកស្នងការបានមានប្រសាសន៍ថា ណែនាំដល់មន្រ្តីក្រោមឱវាតទាំងអស់ត្រូវខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តដើម្បីបម្រើដល់ប្រជាពលរដ្ឋទោះបីត្រូវជូបការលំបាកយ៉ាងណាក្តីត្រូវមានអត្តចរិកសុភាពរៀបសាតែមានចិត្តមុឺងម៉ាត់ចំពោះការងារ។

ទោះបីកម្លាំងយើងធ្លាប់ជូបប្រទះនិងការងារចម្រូងចម្រាសស្មុគស្មាញយ៉ាងណាក្តីយើងទាំអស់គ្នាប្រឹងប្រែងតស៊ួអនុវត្តន៍ភារកិច្ចឲ្យបានជោគជ័យជាបណ្ដើរៗ។

លោកស្នងការបានបន្តទៀតថា សូមឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ជួយពិនិត្យមើលពួកក្រុមថ្ងៃច័ន្ទស្លៀកពាក់ខ្មៅដែលកន្លងមកថ្មីៗនេះតែងបង្ករភាពអុកឡុកធ្វើឲ្យសង្គមវឹកវរច្របូកច្របល់បង្កររំខានដល់សណ្ដាប់ធ្នាប់សង្គមនៅតាមបណ្ដាលខេត្តនានាក៍ដូចជាទូទាំងប្រទេសផងដែរ។

ដូច្នេះយើងត្រូវតែមានវិធានការទប់ស្កាត់នូវរាល់សកម្មភាពផ្សេងៗរបស់ពួកគេដើម្បីជៀសវាងមានបញ្ហានៅក្នុងសង្គម។ ដើម្បីផ្ដល់សេចក្ដីសង្ឃឹមជូនប្រជាពលរដ្ឋព្រោះពួកគាត់សង្ឃឹមលើសមត្ថកិច្ចយើងទាំងអស់គ្នា៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

ដោយ៖ វុទ្ធឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print