ភ្នំពេញ : លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា, (ស.ស.ស.ក) នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានលើកអំពីបច្ចុប្បន្នភាព សមាគមកាសែត នៅប្រទេសកម្ពុជា ។ អាចលោកគិតថា, មានចំនួនច្រើន តែដំណើរការសកម្មភាព ការងារតិច ឬក៏ផុតអាជ្ញាបណ្ណ ជាដើម ។
លោក ហ៊ុយ វណ្ណៈ សំណេរ បែបនេះថា, អំពីបច្ចុប្បន្នភាព សមាគមកាសែត នៅប្រទេសកម្ពុជា
១/ បន្ទាប់ពី ជំនួបអ្នកកាសែតជាមួយ សម្តេចតេជោ
ខ្ញុំបានព្យាយាមស្វែងយល់អំពី សមាគមកាសែត ហើយ
ក៏បានព្យាយាមទទួលជួបសមាគមមួយចំនួន ដើម្បីស្វែង
យល់បន្ថែម តើអ្វីជាការពិត? ជាមួយគ្នា ខ្ញុំក៏ទើបទទួល
បានបញ្ជីឈ្មោះ សមាគមកាសែត ដែលចុះបញ្ជីនៅ
ក្រសួងព័ត៌មាន ដែលមានសរុប៥១សមាគម។
ក្នុង សមាគមកាសែត៥១ មាន៤៥សមាគមនៅភ្នំពេញ
ហើយ៦សមាគមកាសែត នៅតាមខេត្តចំនួន៣។
២/ ករណីនេះ ប្រសិនបើក្រសួង «ធ្វើជំរឿន»
សមាគមកាសែត នៅប្រទេសកម្ពុជា នោះចំនួនពិត
គឺមិនច្រើននោះទេ ពោលគឺមានរង្វង់ ១០សមាគមកាសែត
ប៉ុណ្ណោះ ដែលមាន រចនាសម្ព័ន្ធ និង អង្គការចាត់តាំង
ត្រឹមត្រូវ។ ក្រៅពីនោះ គ្រាន់តែជាសមាគម ដែល
មានតែឈ្មោះនៅក្នុងបញ្ជីរបស់ក្រសួង តែបាត់បង់
រចនាសម្ព័ន្ធ មានតែឈ្មោះ ដែលលែងធ្វើសកម្មភាព
រួចទៅហើយ។
៣/ ករណីនេះ ហាក់ស្រដៀងគ្នា នឹងចំនួនអង្គភាព
សារព័ត៌មាន ដែលមានចុះបញ្ជីច្រើន ប៉ុន្តែឈប់ធ្វើ
សកម្មភាពបោះផ្សាយ និងដូចគ្នាទៅនឹងករណី អង្គការ
សមាគម ផ្នែកសង្គម ជាង៥ពាន់អង្គការសមាគ
ម ដែលមានចុះបញ្ជី ក៏ប៉ុន្តែ បាត់បង់ជំនួយថវិកា
និងលែងធ្វើសកម្មភាព។
លោក ហ៊ុយ វណ្ណៈ អ្នកកាសែត អាជីព ប្រកបដោយ វិជ្ជាជីវៈ រហូតដល់លោក មានតួនាទីដ៏ខ្ពង់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ជាមួយការបង្កើតគំនិត លើកស្ទួយ អ្នកសារព័ត៌មាន លោកក៏ក្លាយជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រលោក គឺលោកមាន ឆន្ទះ លើកតម្កល់ផលប្រយោជន៍ជាតិជាធំ ! ចាត់ទុកសារព័ត៌មាន មានសារៈសំខាន់បំផុត ដើម្បីផ្សព្វផ្សាយព័ត៌មានពិត ពីការងាររាជរដ្ឋាភិបាលបាន ប្រឹងប្រែង ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ ការពារសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ បានជ្រាបដល់ប្រជាពលរដ្ឋ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រៅប្រទេស បានដឹង ពីការពិតពីកម្ពុជា ពីមុន និងបច្ចុប្បន្ន ៕
ដោយ : សិលា