រថយន្តMazda បើកបុកម៉ូតូកិនអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តMazdaបុកពីចំហៀងកិនអូសជាច្រើនម៉ែត្របណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី ៣០ ខែមករាឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុប៩២ តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ កែងនឹងផ្លូវលេខ៩២ ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ  ពាក់ស្លាកលេខមណ្ឌលគិរី1A-2367ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩២ឆ្លងមកផ្លូវភ្នំពេញ- ហាណូយ ក្នុងទិសដៅពីកើតទៅលិច  លុះមកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្នត្រូវបានរថយន្តMazdaមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-1197បើកបរជាលក្ខណៈគ្រួសារមានក្មេងចាស់ប្រុសស្រី៦ នាក់ទើបពីមកការក្មួយនៅខេត្តឧត្តរមានជ័យ ដោយធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយក្នុងទិសដៅពីជើងទៅត្បូងចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូពីចំហៀងពេញទំហឹងកិនអូសជាច្រើនម៉ែត្របណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តបានព្យាយាមបើកថយក្រោយវិញតែគាបជាប់ជាមួយម៉ូតូទៅមុខលែងរួច។

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print