ម៉ូតូហុងដាឌ្រឹម បុកមូ៉តូសង់កូរ៉េពីក្រោយ ពេញទំហឹងបណ្តាលអោយរបួសធ្ងន់ស្រាល៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សចំនួន៥នាក់បានរងរបួសធ្ងន់និងស្រាលបន្ទាប់ពីមូ៉តូសេ១២៥ មួយគ្រឿងបើកបោះពួយ លឿនជ្រុលទៅបុកមូ៉តូសង់កូរ៉េ ពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

​ ជនរងគ្រោះទាំង៣នាក់ទីមួយឈ្មោះ រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករសំណង់ រងរបួសធ្ងន់ រួមដំណើរជាមួយឈ្មោះ ដេត ធន់ ហៅខូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ រងរបួសស្រាល និងម្នាក់ទៀតឈ្មោះ ហុីម បុទុម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ កម្មករសំណង់ រងរបួសស្រាល ។ ជនរងគ្រោះ ទាំង៣នាក់ ស្នាក់នៅ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើត នៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត ។ ពួកគេជិះម៉ូតូម៉ាកឌ្រឹមសង់ សេ៊រី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-0031។ ចំណែក ភាគីម្ខាងទៀតម៉ាក សង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ជិះគ្នា២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណទេ។

តាមសម្តីជនរងគ្រោះ របួសស្រាល ខាងភាគីមូ៉តូ សេ១២៥ បានឲ្យដឹងថា មុនកើតហេតុ ពួកគេទាំង៣នាក់ ជិះមូ៉តូមួយគ្រឿងឌុបគ្នាម្តុំផ្សារបែកចានគោលបំណងទៅលេងផ្ទះ នៅស្រុកអង្គជ័យ ខេត្តកំពតដោយធ្វើដំណើតមបណ្តោយផ្លូវជាតិលេខ៣ទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចខាងលើ ដោយសារ ចាំងភ្លើងហ្វារថយន្ត បើកមកពីមុខ ធ្វើឲ្យចាំងភ្នែក ជ្រុលទៅបុកមូ៉តូសង់កូរ៉េ តែម្តង ។

ជនរងគ្រោះក្រោយកើតហេតុ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ។ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបាន នគរបាលជំនាញ វាស់វែងរួចយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕

image image image image image

សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print