ដើម្បីជួយដល់ប្រទេសជាមិត្តក្នុងការការពារសន្តិសុខ អាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះទីពីរទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណេ ។
សារព័ត៌មាន RT ដកស្រង់សម្តីទីបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអឺរ៉ុប EUCOM បានឲ្យដឹងថា នាវាផ្ទុកយន្តហោះ USS Dwight D Eisenhower បានទៅចូលរួមជាមួយកងពលលេខ៦របស់អាមេរិក ដើម្បីការពារសន្តិសុខដល់បណ្តាលប្រទេសជាសម្ព័ន្ធមិត្ត ។
តាមការប្រកាសរបស់កម្លាំងទាហានអាមេរិក កម្លាំងទាហាន និងនាវាផ្ទុកយន្តហោះ ដែលទើបតែបញ្ចូនទៅ នឹងចូលរួមធ្វើសមយុទ្ធ PASSEX ជាមួយកម្លាំងទាហានអ៊ីតាលី ។
បន្ទាប់ពីនាវាផ្ទុកយន្តហោះ CVN 69 នៅមាននាវាចម្បាំង ជាច្រើនទៀត និងយន្តហោះចម្បាំងដល់ទៅ៨០គ្រឿងនៅលើនាវាទាំងនោះ ។
វត្តមានរបស់កម្លាំងទាហានអាមេរិកនៅសមុទ្រមេឌីទែរ៉ាណេ នឹងជួយធានាបាននៅសុវត្ថិភាពដល់អាមេរិក និងសម្ព័ន្ធមិត្តគេចផុតពីការគំរាមកំហែង ពីក្រុមភេរវកម្ម ក៏ដូចជាប្រទេសរុស្ស៊ី ។
ទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ការបង្កើតវត្តមានយោធា នៅទីនោះគឺដម្បីប្រឆាំងជាមួយក្រុមអិស្លាមបង្កើតរដ្ឋ IS និងទប់ទលជាមួយវត្តមាន កម្លាំងទាហានរុស្ស៊ីនៅទីនោះ ។
ពាក់ព័ន្ធនឹងសកម្មភាពខាងលើរបស់អាមេរិក រុស្សីបានបង្កើនការការពារសន្តិសុខ ដែនអធិបេតយ្យ របស់ខ្លួនក្រោយដឹងច្បាស់ថា ខ្លួនកំពុងតែរងការឡោមព័ទ្ធពីអាមេរិកហើយ ។
ប៉ុន្តែ សម្រាប់មូស្គូ ការដែលអូតង់សម្រេចដាក់ទ័ពចំនួន ៤ កងវរសេនាតូចឲ្យប្រចាំការ ជាអចិន្ត្រៃយ៍នៅតាម ប្រទេសទាំង៤ទន្ទឹមនឹងសមយុទ្ធយោធា ជាប់រដឹកនៅទីនោះ គឺជាគ្រោះថ្នាក់មែនពិតដល់សន្តិសុខរុស្ស៊ីផ្ទាល់។សឲ្យឃើញពីភាពប្តេជ្ញាចិត្តរបស់អូតង់គឺមានសេចក្តីថ្លែងការណ៍ចេញដោយសន្និបាតសភាអូតង់ក្រោយពីរួមប្រជុំនៅ រដ្ឋធានី អាល់បានី អស់៣ថ្ងៃដោយមានការចូលរួមនៃតំណាងរាស្ត្រ ២៥០នាក់ នៃគ្រប់តែ២៨ប្រទេសអូតង់ ៕
ប្រែសម្រួល៖ សាធី