ប្តីកាតុ ឈឺមិនបានមួយសប្តាហ៍ផងចំណាយអស់ជាង ២ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ប្តីតារាកំប្លែង នាង សុខ ចាន់ធីតាហៅកាតុ ដែលជាតន្ត្រីករនោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រួចបញ្ជូនបន្តទៅមន្ទីរពេទ្យនៃប្រទេសវៀតណាមកាលពីថ្ងៃទី៤ខែមិថុនាមកម្ល៉េះ។ ទើបនឹងសម្រាកព្យាបាលជំងឺទាក់ទងនឹងសរសៃឈាមនេះ មិនទាន់បានមួយសប្តាហ៍ផងគឺក្រុមគ្រួសារនាងចំណាយប្រាក់ប្រមាណជាង២មឺនដុល្លារបាត់ទៅហើយ។
​ប្តីកាតុ គឺនាយខ្យង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្រោយពីលោកមានអាការៈស្ទះៗពិបាកដកដង្ហើម។ តាមការបញ្ជាក់ពីសាច់ញាតិរបស់ក្រុមគ្រួសារប្តីប្រពន្ធអ្នកសិល្បៈទាំងពីរខាងលើបញ្ជាក់ថា​ លោក ​ខ្យង ​​កើត​ជំងឺ​សរសៃ​ត្បៀត​ ប៉ុន្តែ​មិន​មែន​តែ​មួយ​​ទេ​ គឺ​លោក​មាន​ត្បៀត​សរសៃ​ឈាម​​ដល់​ទៅ​ពីរ ដែលការព្យាបាលសរសៃ​ឈាម​ត្បៀត​តែ​មួយ​គឺ៦ពាន់ដុល្លារអាមេរិក​ ហើយ​គ្រាន់​តែ​ថ្លៃ​ថត​ គឺ៧០០ដុល្លារអាមេរិក ហើយ​នៅ​ចំណាយ​ផ្សេង​ទៀត​ អំឡុង​ពេល​គាត់​នៅ​បន្ទប់សង្គ្រោះបន្ទាន់​ ប្រហែល​មួយ​ថ្ងៃ​ត្រូវ​ចំណាយពី​ ៣០០​ ទៅ ៤០០ដុល្លារអាមេរិកបាត់ទៅហើយ។
​តាមការបញ្ជាក់របស់តារាកំប្លែងអ្នកនាងសុខ ចាន់ធីតាហៅកាតុបញ្ជាក់ថា នាងពិតជាតក់ស្លុតនឹងស្រឡាំងកាំងពេលឃើញស្វាមីដែលមិនធ្លាប់មានជំងឺនេះពីមុនមកទេ។ នាងថាអ្វីដែលកាន់តែធ្វើឲ្យនាងតក់ស្លុតគឺក្រោយពីពេទ្យជំនាញ​ប្រាប់ថាស្វាមីនាងអាចប្រឈមនឹងការគ្រោះថ្នាក់ដល់ជីវិតប្រសិនបើយឺតពេលតែបន្តិច។ នាងបញ្ជាក់ថា នាងពិតជាសោកស្តាយដែលស្វាមីមានជំងឺដ៏អាក្រក់នេះហើយត្រូវចំណាយប្រាក់កាក់ដែលសន្សំជាយូរនោះមកហើយដែរ។ នាងបញ្ជាក់ដែឬថា ក្រោយចោះសរសៃឈាមរួចមកស្ថានភាពជំងឺស្វាមីនាងបានប្រសើរជាងមុនបន្តិច ប៉ុន្តែនៅមិនទាន់អាចនិយាយស្តីបានច្រើនឡើយព្រោះចេះតែហត់។ នាងបញ្ជាក់ដែរថា យ៉ាងហោចណាស់ស្វាមីនាងត្រូវចំណាយពេលប្រមាណជិតមួយសប្តាហ៍ទៀតដើម្បីបន្តតាមដានសភាពជំងឺដែលនឹងអាចឲ្យនាងបន្តចំណាយប្រាក់បន្ត។ នាងរំពឹងថា ស្ថានភាពសុខភាពស្វាមីនាងនឹងកាន់តែប្រសើរជាងមុនជាក់ជាមិនខាន។
​សម្រាប់ការងារសិល្បៈវិញតារាចម្រៀង និងកំប្លែងស្រីរូបនេះបញ្ជាក់ថា មានកម្មវិធីខ្លះត្រូវដាក់អ្នកជំនួសខណៈដែលកម្មវិធីខ្លះត្រូវខកខាននិងសុំទោលអ្នកផលិតកម្មវិធីជាដើម៕

image image image image image

ដោយៈ​ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print