ភ្នំពេញៈ បើតាមការបញ្ជាក់របស់លោកព្រះរាជអាជ្ញារងលី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា រហូតទល់មកដល់ពេលរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ លោកសឹង ប៊ុណ្ណា ត្រូវបាន លោក សេង ហៀង ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក ស៊ឹង ប៊ុណ្ណា ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បានតាមមាត្រា២៣១ ច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ហើយបានបញ្ជូនទៅចៅក្រមសើបសួរដើម្បីចាត់ការបន្តតាមនិតវិធី។
លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ប៊ុណ្ណា រៀល ធីគ្រុប ត្រូវបានសមត្ថកិច្ចកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តុលាការ ពាក់ព័ន្ធការចេញសែកស្អុយជាង៤០ម៉ឺនដុល្លារ តាមបណ្តឹងរបស់លោកឧកញ៉ា កែវ ហ៊ុន៕
សុខ ខេមរា