ប្រមុខការពារជាតិប្រកាសថា កងទ័ពកម្ពុជា-ចិននឹងធ្វើសមយុទ្ធនាគមាសរួមគ្នាថ្ងៃទី២០ខែមីនាខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីបានថ្លែងថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធរួមគ្នាឡើងវិញ នៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីអាក់ខានមួយរយៈដោយសារបញ្ហាមេរោគកូវីដ១៩។ សម្ដេចបានថ្លែងយ៉ាងដូច្នេះប្រាប់អ្នកកាសែតបន្ទាប់ពីអញ្ជើញចូលរួមជាអធិបតីភាព សម្ពោធដាក់អោយប្រើប្រាស់​ជា​ផ្លូវការ​អគាររដ្ឋបាល សាលប្រជុំ និងគម្រោងវារីវប្បកម្មអាងបង្កាត់ ពូជ និងភ្ញាស់ត្រី ក្រោមមូល​និធិ​សម្តេចពិជ័យសេនា ទៀ បាញ់ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ​។

សម្តេចឧបនាយករដ្ឋមន្ត្រីលើកឡើងថា កងទ័ពកម្ពុជា -ចិន នឹងធ្វើសមយុទ្ធ ​​ដែលមាន​ឈ្មោះថា «នាគមាស» រួមគ្នានាពេលខាងមុខនេះ ​ស្ថិតនៅបរិវេណភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំងដែលសមយុទ្ធនេះ​ នឹងប្រព្រឹត្តិទៅក្រោមវិធានបទជាច្រើន​ ជាពិសេសគឺការបោស សម្អាតគ្រាប់ មីន ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩​ ការរក្សាសន្តិសុខនិងក្បួនធំៗ និងរបៀបសង្រ្គោះជនរងគ្រោះជួប​ឧបទ្ទវហេតុ​ដោយ​សារគ្រោះធម្មជាតិជាដើម។

សម្តេចពិជ័យសេនាទៀ បាញ់ ​បានលើកឡើងផងដែរថា សមយុទ្ធរួមគ្នារ​វាង​កងទ័ពកម្ពុជា ​និងចិននេះ​ គឺពុំមាន ការគំរាមកំហែងដល់អ្នកណា ​ឬប្រទេសណានោះទេ គឺធ្វើឡើង​ដើម្បីលើកកម្ពស់គុណភាព ​និងសមត្ថភាពរបស់កងទ័ពបន្ថែមទៀត ស្របទៅតាមការកែទម្រង់របស់​រាជរដ្ឋាភិបាលក៏ ដូចជាក្រសួងការពារជាតិ។

សូមបញ្ជាក់ថា ​កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ​បានធ្វើសមយុទ្ធ ​ដែលមានឈ្មោះថា «នាគមាស»នេះជាច្រើនលើកច្រើនសារមកហើយ ​ពោលគឺចាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ខណៈការ​ធ្វើ​សមយុទ្ធនេះ​គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងគ្នា និងគ្នាឲ្យកាន់តែ​ស្និតស្នាល​បន្ថែមទៀត។

...

សមយុទ្ធរវាងកងទ័ពទាំងពីរនេះធ្វើឡើងលើរបៀបវារៈជាច្រើន ​ដូចជាការប្រឆាំង និង​ទប់ស្កាត់​ភេរវកម្ម​ការ សង្គ្រោះ​ប្រជាជន​ដែលរងគ្រោះដោយ​សារគ្រោះធម្មជាតិ ការ​រំដោះប្រជាជន​ចេញពី​ចំណាប់ខ្មាំង​ការ​បាញ់កំភ្លើងតូចធំ ​និងរបៀបវារៈជាច្រើនទៀត៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print