កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ចុះរៀបចំសណ្តាប់ធ្នាប់តាមមាត់ច្រាំងទន្លេ​នៅមូលដ្ឋានខេត្ត​កំពង់​ឆ្នាំង​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថៃ្ងទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ បានចុះរៀបចំសណ្តាប់ធ្នាប់តាមមាត់ច្រាំងទន្លេចាប់ពីចំនុចស្ពានភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង រហូតដល់ផែកាណូត ដចុងកោះ( ផែត្រីចាស់ )។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​បានធ្វើការអប់រំដល់ម្ចាស់កាណូតនិងអ្នកលក់ដូរតាមមាត់ច្រាំងទន្លេ ៖
១ .ហាមផ្ទុកទំនិញលើសចំណុះ។
២.ហាមបើកបរមានល្បឿនក្នុង
ទីប្រជុំជន ។
៣.មុនចេញដំណើរម្ចាស់កាណូតត្រូវមានពោងសង្រ្គោះម៉ាសុីនបូមទឹកនិងបំពង់ពន្លត់អគ្គីភ័យដាក់តាមកាណូត ។
៤.ទូកកាណូតនិងអ្នកលក់ដូរនៅតាមមាត់ច្រាំងទន្លេក្នុងតំបន់ហាមឃាត់ត្រូវថយចេញឱ្យផុត។

...

សូមជម្រាបថា​ ជារៀង​រាល់​ថ្ងៃ​-យប់ កម្លាំងនគរបាលជំនាញ បានបន្តចុះធ្វើការបង្ក្រាបបទល្មើសនេសាទ​ នៅតាមបឹង​ ,ព្រែក​ និងទន្លេ​ ជាលិទ្ធផលកម្លាំងសមត្ថកិច្ច​ក៏បាន​រឹបអូស​វត្ថុតាង​មានដូចជា​៖របាំងស្បៃមុង ,បង្គោល​ និងចាក់លែងកូនត្រីចូលបឹងធម្មជាតិវិញផងដែរ៕​ ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print