ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៨៤៧៣ ក្បាលដី ជូនដល់ប្រជាពលរដ្ឋចំនួន៧ភូមិគឺ ភូមិជ្រៃតាសូ ទំពាំងបង្កង់ មាសស្នេហ៍ ព្រៃស្រឡៅ ស្វាយតាឡក ស្វាយរលួស និងភូមិទួលតាលាប់ ស្ថិតក្នុងឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរចំពោះការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរបស់ខេត្ត ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ ស្របតាមគោលនយោបាយកំណែទម្រង់ដីធ្លីរបស់រាជរដ្ឋាភិបាល។
ការចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះបញ្ជាក់នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានានូវសិទ្ធិគ្រប់គ្រងនិងប្រើប្រាស់កម្មសិទ្ធិដីធ្លីស្របច្បាប់របស់ប្រជាជន ដែលជាមូលដ្ឋានដ៏ចម្បងនៃការលើកកម្ពស់ជីវភាពគ្រួសារ និងការរស់នៅដោយភាពសុខដុមរមនារបស់ប្រជាជនក្នុងមូលដ្ឋាន។