ដាក់ទណ្ឌកម្មរុស្ស៊ី រហូតដល់អស់មធ្យោបាយដាក់ ហើយប្រកាសថាមិនប៉ះពាល់ទៀត

ចែករំលែក៖

នៅពេលថ្មីៗនេះក្រសួងការបរទេសអាមេរិកបានប្រកាសថា ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីមិនរារាំងដល់ការនាំចេញស្បៀងអាហារ និងជីកសិកម្មនោះឡើយ។ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Vershinin អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price នៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា សហរដ្ឋអាមេរិកមិនយល់ស្របឡើយថា ការលើកលែងក្នុងទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងរុស្ស៉ី ពាក់ព័ន្ធនឹងការនាំចេញអាហារនិងជីមិនដំណើរការនោះ។

លោក ប្រាយស៍ បានគូសបញ្ជាក់ថា «កន្លងមក អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានគូសបញ្ជាក់ពីឧបសគ្គដែលនៅតែមានចំពោះការនាំចេញកសិផលរុស្ស៊ី។ នោះវាមានន័យថា ការលើកលែងទណ្ឌកម្មសម្រាប់អាហារនិងជី ដែលចែងដោយទីក្រុងប្រ៊ុចសែល វ៉ាស៉ីនតោន និងទីក្រុងឡុងដ៍ មិនបានដំណើរការនោះទេ ហើយថ្មីៗនេះ រុស្ស៉ីក៏បាននិយាយអំពីមូលហេតុដែលការនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅមិនអាចពន្យារពេលបន្ថែមបាន»។
លោក ប្រាយស៍ បានបន្ថែមថា «យើងពិបាកនឹងជឿណាស់ នៅពេលដែលពួកយើងហើយនិងពិភពលោកទាំងមូលដឹងច្បាស់ថា ការនាំចេញស្បៀងអាហារនិងជីរបស់រុស្សីបានត្រលប់ទៅរកកម្រិតដូចមុនពេលមានសង្រ្គាមវិញហើយ។ ប៉ុន្តែនៅពេលដែលយើងបានឮរុស្សីថាពួកគេកំពុងត្រូវបានរារាំងពីការនាំចេញគ្រាប់ធញ្ញជាតិ និងជីនោះវាមិនមែនជាការណ៍ពិតឡើយ»។
កិច្ចព្រមព្រៀងស្តីពីការនាំចេញស្បៀងអាហារពីអ៊ុយក្រែនតាមច្រកសមុទ្រខ្មៅ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងអ៉ីស្តង់ប៊ុលនៃប្រទេសទួរគី មានសុពលភាពរហូតដល់១២០ថ្ងៃ។ នៅពេលនោះ អង្គការសហប្រជាជាតិ (UN) ក៏បានលុបចោលការរឹតបន្តឹងដែលរារាំងការនាំចេញផលិតផលកសិកម្ម និងជីរបស់រុស្ស៊ី។ ក្រោមមក កិច្ចព្រមព្រៀងដដែលនេះ ត្រូវបានពន្យាររយៈពេល១២០ថ្ងៃទៀត ដែលត្រូវផុតកំណត់នៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២៣។ ខណៈដែលភាគីពាក់ព័ន្ធកំពុងបន្តចរចា លោក វឺស៉ីនីន និយាយថា រុស្ស៊ីអាចយល់ព្រមពន្យារកិច្ចព្រមព្រៀងទៀត ប៉ុន្តែសម្រាប់រយៈពេលតែ៦០ថ្ងៃប៉ុណ្ណោះ៕ ដោយធីរីណា

...

រូប​ថត​ :congluan.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print